ព័ត៍មាន

រុស្ស៊ី​ប្រកាស​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធយោធា​របស់​អ៊ុយក្រែន

រុស្ស៊ី​ប្រកាស​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធយោធា​របស់​អ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី៧ ខែកញ្ញា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កងទ័ពប្រទេសនេះ បានវាយប្រហារលើគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ក្នុងប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីក៏បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់គ្រាប់បែកនាំផ្លូវចំនួនបី ប្រព័ន្ធរ៉ុក្កែត HIMARS ចំនួនបី និងយន្តហោះដ្រូនចំនួន ២១០ គ្រឿងរបស់អ៊ុយក្រែន។

រូបភាព៖ THX/TTXVN

សេចក្តីប្រកាសបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីមានព័ត៌មានលេចធ្លាយថា អ៊ុយក្រែនបានរងការវាយប្រហារទ្រង់ទ្រាយធំបំផុតចាប់តាំងពីការផ្ទុះជម្លោះជាមួយរុស្ស៊ីកាលពីជាងបីឆ្នាំមុន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២ នាក់បានស្លាប់ ១៥ នាក់រងរបួស និងអគាររដ្ឋាភិបាលក្នុងទីក្រុងគៀវរងការវាយប្រហារ។

សម្ព័ន្ធមិត្តរបស់អាមេរិកនាពេលថ្មីៗនេះបានអំពាវនាវឱ្យប្រធានាធិបតីអាមេរិកលោក Donald Trump បង្កើនការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីសម្រាប់ការបន្តវាយប្រហារលើអ៊ុយក្រែន ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា លោកនឹងប្រើប្រាស់ការសន្ទនាដើម្បីបញ្ឈប់ជម្លោះ។ យ៉ាងណាក៏ដោយ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី៧ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.