ព័ត៍មាន

រុស្ស៊ី​បដិសេធ​លទ្ធភាព​នៃ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់​ប្រធានាធិបតី​ជាមួយ​អាមេរិក

រុស្ស៊ី​បដិសេធ​លទ្ធភាព​នៃ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ថ្នាក់​ប្រធានាធិបតី​ជាមួយ​អាមេរិក

(VOVWORLD) - ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov កាលពីថ្ងៃទី ២២ ខែមិថុនា បានប្រកាសថា មិនមានផែនការសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ហើយក៏មិនមានគម្រោងសម្រាប់សមភាគីអាមេរិក លោក Donald Trump ធ្វើដំណើរទស្សនកិច្ចនៅទីក្រុងម៉ូស្គូដែរ។

ឆ្លើយសំណួររបស់សារព័ត៌មានអំពីលទ្ធភាពនៃជំនួបរវាងមេដឹកនាំទាំងពីរនៅក្នុងប្រទេសទីបី លោក Ushakov បាននិយាយថា៖ “បច្ចុប្បន្ននេះ គ្មានអ្វីប្រាកដប្រជាទេ។ ភាគីនានាយល់ព្រមបែបណា វានឹងទៅជាបែបនោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ គ្មាននរណាម្នាក់បានពិភាក្សាអំពីបញ្ហានេះទេ”។

ចាប់តាំងពីដើមឆ្នាំមក និងបន្ទាប់ពីលោក Donald Trump  ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក មេដឹកនាំនៃប្រទេសទាំងពីរបានជួបសន្ទនាតាមទូរស័ព្ទចំនួន ៥លើក។ នៅក្នុងការសន្ទនាលើកដំបូង ភាគីទាំងពីរបានយល់ព្រមរក្សាទំនាក់ទំនងផ្ទាល់ខ្លួន រួមទាំងការជួបប្រជុំផ្ទាល់មុខគ្នាផងដែរ។ វិមានក្រឹមឡាំងបានពន្យល់ថា កិច្ចប្រជុំកំពូលគឺចាំបាច់ "ដើម្បីបង្រួបបង្រួមនៅកម្រិតខ្ពស់បំផុតនូវលទ្ធផលដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងកាលពីមុន" ហើយរហូតដល់ "ការរៀបចំយ៉ាងហ្មត់ចត់" ត្រូវបានបញ្ចប់នោះ វាឆាប់ពេកក្នុងការនិយាយអំពីជំនួបរវាងមេដឹកនាំទាំងពីរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.