ព័ត៍មាន

រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ជួបពិភាក្សាត្រីភាគីនៅ UAE

រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ជួបពិភាក្សាត្រីភាគីនៅ UAE

(VOVWORLD) - គណៈប្រតិភូមកពីរុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានាថ្ងៃទី ២៣ ខែមករា នៅទីក្រុង Abu Dhabi (UAE) ដើម្បីធ្វើកិច្ចពិភាក្សាត្រីភាគីដោយផ្ទាល់ជាលើកដំបូង ស្តីពីផែនការដែលប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ បានជំរុញ ដើម្បីបញ្ឈប់ជម្លោះរយៈពេលជិត ៤ឆ្នាំ។

រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ជួបពិភាក្សាត្រីភាគីនៅ UAE។ រូបថត៖ Hamad Al Kaabi/UAE Presidential Court/Handout via REUTERS

យោងតាមសេចក្តីប្រកាសមួយពីក្រសួងការបរទេស UAE កិច្ចពិភាក្សារយៈពេលពីរថ្ងៃនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីជំរុញ ការសន្ទនា និងស្វែងរកដំណោះស្រាយនយោបាយសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ នៅចំពោះមុខកិច្ចពិភាក្សា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រកាសថា បញ្ហា Donbass (ភាគខាងកើតអ៊ុយក្រែន) គឺជាចំណុចសំខាន់ ហើយភាគីទាំងបីនឹងពិភាក្សាអំពីបញ្ហានេះក្នុងអំឡុងពេលពីរថ្ងៃនៃកិច្ចពិភាក្សានៅ UAE។

ក្នុងពេលនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នាថ្ងៃទី ២៣ ខែមករា បានឲ្យដឹងថា ការដកកងទ័ពអ៊ុយក្រែនចេញពីតំបន់ Donbass គឺជាលក្ខខណ្ឌចាំបាច់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.