ព័ត៍មាន

រុស្ស៊ី​សន្យា​ឆ្លើយ​តប ​នៅ​ពេលដែល​​អ្នក​ការទូត​ក្រុង​ម៉ូស្គូ​ត្រូវបាន EU ​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ

រុស្ស៊ី​សន្យា​ឆ្លើយ​តប ​នៅ​ពេលដែល​​អ្នក​ការទូត​ក្រុង​ម៉ូស្គូ​ត្រូវបាន EU ​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ

(VOVWORLD) - ប្រទេសរុស្ស៊ីកាលពីថ្ងៃទី ៧ ខែតុលា បានបញ្ជាក់ថា នឹងធ្វើការឆ្លើយតបសមស្របទៅនឹងផែនការរបស់សហភាពអឺរ៉ុប (EU) ក្នុងការរឹតបន្តឹងការធ្វើដំណើររបស់អ្នកការទូតរុស្ស៊ី ដោយរិះគន់អឺរ៉ុបថា “កំពុងស្តារឡើងវិញនូវជំនាញតម្កើងជញ្ជាំងទប់ស្កាត់ថ្មី"។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖ IRNA/TTXVN

ការឆ្លើយតបរបស់ទីក្រុងម៉ូស្គូបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលបណ្តាប្រទេស EU បានឯកភាព រឹតបន្តឹងការធ្វើដំណើរសម្រាប់អ្នកការទូតរុស្ស៊ី ក្នុងបរិបទនៃការព្រួយបារម្ភកាន់តែខ្លាំងឡើងពីសកម្មភាពចារកម្មនិងបំផ្លិចបំផ្លាញដែលឧបត្ថម្ភដោយរុស្ស៊ី។

នៅក្រោមផែនការថ្មី អ្នកការទូតរុស្ស៊ីដែលត្រូវបានបញ្ចូនទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុប នឹងត្រូវការជូនដំណឹងដល់អាជ្ញាធរនៃប្រទេសផ្សេងទៀត មុនពេលផ្លាស់ទីហួសព្រំដែនប្រទេសសាមី។ បទបញ្ញត្តិនេះ បានអនុញ្ញាតឲ្យប្រទេសសមាជិក មានសិទ្ធិបដិសេធ មិនឲ្យពួកគេចូលព្រំដែនរបស់ខ្លួន។ វិធានការដែលផ្តួចផ្តើមដោយសាធារណរដ្ឋឆេក គឺជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មថ្មីរបស់ទីក្រុងព្រុចសែល ដើម្បីឆ្លើយតបនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.