ព័ត៍មាន

រុស្ស៊ី​ត្រៀម​ខ្លួន​ដោះស្រាយ​ជម្លោះ​នៅអ៊ុយក្រែន​តាម​មធ្យោបាយ​ការទូត

រុស្ស៊ី​ត្រៀម​ខ្លួន​ដោះស្រាយ​ជម្លោះ​នៅអ៊ុយក្រែន​តាម​មធ្យោបាយ​ការទូត

(VOVWORLD) - នៅថ្ងៃទី ៣១ ខែសីហា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា សហព័ន្ធរុស្ស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែនដោយមធ្យោបាយនយោបាយ និងការទូត។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។ រូបថត៖ Alexander Zemlianichenko/Pool via REUTERS

ទោះជាយ៉ាងណាក៏ដោយ បើតាមលោក Dmitry Peskov រុស្ស៊ីមិនទាន់ទទួលបានការឆ្លើយតបពីអ៊ុយក្រែននៅឡើយទេ។ លោកបានឲ្យដឹងថា រុស្ស៊ីអរគុណប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែនតាមមធ្យោបាយការទូត។ អ្នកការទូតរុស្ស៊ីបានឲ្យដឹងថា បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីឈានដល់ដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។

មុននេះ  ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីចង់ដោះស្រាយជម្លោះនៅអ៊ុយក្រែនដោយសន្តិវិធី។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការលុបបំបាត់ឫសគល់នៃជម្លោះរវាងប្រទេសទាំងពីរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.