ព័ត៍មាន

រុស្ស៊ី​ត្រៀម​ខ្លួនជា​ស្រេច​សម្រាប់​ការ​​ចរចា​ជាមួយ​អ៊ុយក្រែន ប៉ុន្តែ​​នៅ​តែ​ប្រកាន់​ខ្ជាប់​​នឹង​គោលដៅ​ដែល​បាន​ដាក់​ចេញ

រុស្ស៊ី​ត្រៀម​ខ្លួនជា​ស្រេច​សម្រាប់​ការ​​ចរចា​ជាមួយ​អ៊ុយក្រែន ប៉ុន្តែ​​នៅ​តែ​ប្រកាន់​ខ្ជាប់​​នឹង​គោលដៅ​ដែល​បាន​ដាក់​ចេញ

(VOVWORLD) - អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនជាស្រេច ដើម្បីឆ្ពោះទៅរកដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះនៅអ៊ុយក្រែន ប៉ុន្តែត្រូវតែធានាសម្រេចបានគោលដៅដែលប្រទេសនេះបានដាក់ចេញតាំងពីដើមដំបូង។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ Rossiya ១ របស់រុស្ស៊ី កាលពីថ្ងៃទី ២០ ខែកក្កដា លោក Peskov បានសង្កត់ធ្ងន់ថា លោកប្រធានាធិបតី Putin ម្តងហើយម្តងទៀតបានបង្ហាញពីបំណងចង់របញ្ចប់ជម្លោះឱ្យបានឆាប់ៗ តាមរយៈដំណោះស្រាយសន្តិភាព។ ដោយចាត់ទុកថា ដំណើរការនេះមិនងាយស្រួលទេ ហើយនឹងអូសបន្លាយរយៈពេលយូរ និងទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែង លោក Peskov បានកត់សម្គាល់ថា ប្រការដ៏សំខាន់ សម្រាប់រុស្ស៊ី គឺសម្រេចបានគោលដៅ ដែលបានដាក់ចេញ។ លោកបានបញ្ជាក់ យ៉ាងច្បាស់ថា គោលដៅទាំងនេះគឺច្បាស់លាស់ និងមិនផ្លាស់ប្តូរបានឡើយ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖ IRNA/TTXVN

អ្នកនាំពាក្យវិមានក្រឹមឡាំងក៏បានលើកឡើងពីលទ្ធភាពនៃជំនួបដោយផ្ទាល់រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump នាពេលអនាគត ដោយបញ្ជាក់ថា ជំនួបនេះមានសារៈសំខាន់ណាស់។ យោងតាមលោក Peskov កិច្ចប្រជុំដោយផ្ទាល់មួយគឺចាំបាច់ដើម្បីពង្រឹងកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ដែលនាំទៅដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងទាំងនេះ បន្ទាប់ពីបញ្ចប់ការងាររៀបចំចាំបាច់ដែលមិនទាន់ត្រូវបានអនុវត្តឡើយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.