ព័ត៍មាន

រុស្ស៊ី​ត្រៀម​ដំឡើង​ក្រុម​ចរចា​ជាមួយ​អ៊ុយក្រែន

រុស្ស៊ី​ត្រៀម​ដំឡើង​ក្រុម​ចរចា​ជាមួយ​អ៊ុយក្រែន

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសចិននាថ្ងៃទី ៣ ខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឱ្យប្រសើរឡើងនូវគណៈប្រតិភូរបស់ខ្លួននៅឯការចរចាជាមួយអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ។ រូបថត៖ REUTERS/Maxim Shemetov/Pool

ប្រធានាធិបតីរុស្ស៊ីមិនបានបង្ហាញពីអត្តសញ្ញាណជាក់ស្តែងរបស់អ្នកដែលអាចតំណាងឱ្យការចរចានោះទេ ប៉ុន្តែលោកបានឲ្យដឹងថា អ្នកនោះអាចស្ថិតក្នុងកម្រិតនយោបាយ "ពិតជាខ្ពស់" ខណៈពេលដែលសង្កត់ធ្ងន់ថា "លទ្ធផលទើបជាប្រការ សំខាន់"។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានផ្តល់ការវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្ន ផង ដែរ នៅពេលដែលលោកបាននិយាយថា មានពន្លឺនៅចុងបញ្ចប់នៃផ្លូវរូងក្រោមដី ទាក់ទងនឹងជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែន ប៉ុន្តែបានវាយតម្លៃថា ចាំបាច់ត្រូវរង់ចាំមើលថា តើអ្វីៗកើតឡើងយ៉ាងដូចម្តេចដែរ។ ថ្នាក់ដឹកនាំរុស្ស៊ីក៏បាននិយាយដែរថា បើគ្មានកិច្ចព្រមព្រៀងទេ ទីក្រុងម៉ូស្គូនឹងដោះស្រាយបញ្ហាដោយមធ្យោបាយយោធា។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andrii Sybiha បានលើកឡើងបញ្ជីរាយនាមប្រទេសមួយចំនួន ជាកន្លែងដែលប្រធានាធិបតី Zelensky ត្រៀមខ្លួនជួបជាមួយមេដឹកនាំរុស្ស៊ី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.