ព័ត៍មាន

រុស្ស៊ីចង់ចូលរួមកិច្ចពិភាក្សាអំពីការធានាសន្តិសុខដល់អ៊ុយក្រែន

រុស្ស៊ីចង់ចូលរួមកិច្ចពិភាក្សាអំពីការធានាសន្តិសុខដល់អ៊ុយក្រែន

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីថ្ងៃទី ២០ ខែសីហា បាននិយាយថា កិច្ចពិភាក្សាលើបញ្ហាសន្តិសុខទាក់ទងនឹងអ៊ុយក្រែនដោយគ្មានការចូលរួមពីរុស្ស៊ី នឹងគ្មានប្រយោជន៍នោះទេ ព្រមទាំងផ្ញើរការព្រមានដល់បណ្តាប្រទេសលោកខាងលិច ក្នុងករណីពួកគេមិនសហការ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖ TASS)

នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានសង្កត់ធ្ងន់ថា ប្រទេសនេះ ត្រឹមតែគាំទ្រការធានា "ប្រាកដជាគួរឱ្យទុកចិត្ត" សម្រាប់អ៊ុយក្រែនប៉ុណ្ណោះ។ លោក Lavrov ក៏បានលើកច្បាស់ថា រុស្ស៊ីមិនអាចយល់ព្រមនឹងសំណើបច្ចុប្បន្នរបស់បណ្តាប្រទេសអឺរ៉ុប អំពីការដោះស្រាយបញ្ហាសន្តិសុខសមូហភាពដោយគ្មានរុស្ស៊ីបានឡើយ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីមិនបំបោងផលប្រយោជន៍របស់ខ្លួនទេ ប៉ុន្តែនឹងការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួនយ៉ាងប្ដូរផ្ដាច់និងម៉ឺងម៉ាត់។

ទាក់ទិននឹងលទ្ធភាពនៃកិច្ចសន្ទនាផ្ទាល់ជាមួយអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីទិដ្ឋភាពនយោបាយនៃបញ្ហាអ៊ុយក្រែន ហើយធ្វើការចរចាក្នុងទម្រង់ណាមួយ និងលើកកម្រិតគណៈប្រតិភូក្នុងការចរចា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.