ព័ត៍មាន

រុស្ស៊ីនិងអាមេរិកពិភាក្សាអំពីលទ្ធភាពនៃការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន

រុស្ស៊ីនិងអាមេរិកពិភាក្សាអំពីលទ្ធភាពនៃការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន

(VOVWORLD) - ទីប្រឹក្សាវិមានក្រឹមឡាំង លោក Yuri Ushakov នាថ្ងៃទី ២៥ ខែមេសា បានវាយតម្លៃថា ជំនួបរវាងលោកប្រធានាធិបតី Vladimir Putin និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក Steve Witkoff នៅព្រឹកថ្ងៃដដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងបានជួយបង្រួមភាពខុសគ្នារវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលស្វាគមន៍បេសកជនពិសេសអាមេរិក លោក Steve Witkoff នៅវិមានក្រឹមឡាំង ថ្ងៃទី ២៥ ខែមេសា (រូបថត៖ SPUTNIK)

គួរកត់សម្គាល់ថា ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។

ក្រៅពីនេះ មន្ត្រីវិមានក្រឹមឡាំងបានបញ្ជាក់យ៉ាងដូច្នេះថា៖ “ការផ្លាស់ប្តូរបានជួយបង្រួមជំហររបស់រុស្ស៊ីនិងអាមេរិក មិនត្រឹមតែលើបញ្ហាអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងលើបញ្ហាអន្តរជាតិមួយចំនួនទៀតផង”។

នៅថ្ងៃទី ២៥ ខែមេសាផងដែរ លោកប្រធានាធិបតី Trump បានប្រកាសថា លោកមិនបានច្រានចោលលទ្ធភាពដែលថា លោកនឹងជួបសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអ៊ីតាលីដើម្បីចូលរួមពិធីបុណ្យសពរបស់សម្តេចប៉ាប Francis៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.