ព័ត៍មាន

រុស្ស៊ីនិងអ៊ុយក្រែនផ្លាស់ប្តូរផែនការបញ្ចប់ជម្លោះ

រុស្ស៊ីនិងអ៊ុយក្រែនផ្លាស់ប្តូរផែនការបញ្ចប់ជម្លោះ

(VOVWORLD) - កិច្ចចរចាផ្ទាល់លើកទីពីររវាងរុស្ស៊ីនិងអ៊ុយក្រែនបានប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តង់ប៊ុល (ទួរគី) នាថ្ងៃទី ២ ខែមិថុនា បានបញ្ចប់ បន្ទាប់ពីរយៈពេលជាង ១ ម៉ោង។

កិច្ចចរចាផ្ទាល់លើកទីពីររវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅវិមាន Ciragan ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ថ្ងៃទី ២ ខែមិថុនា (រូបថត៖ Ria Novosti)

ប្រធានគណៈប្រតិភូចរចារុស្ស៊ី លោក Vladimir Medinsky បាននិយាយថា គណៈប្រតិភូរុស្ស៊ីពេញចិត្តនឹងលទ្ធផលនៃកិច្ចចរចាជុំទីពីរ ជាមួយអ៊ុយក្រែន ហើយភាគីទាំងពីរក៏បានផ្លាស់ប្តូរអនុស្សរណៈមួយដើម្បីដោះស្រាយជម្លោះផងដែរ។ អនុស្សរណៈរបស់រុស្ស៊ីបានគូសបញ្ជាក់ពីជំហានដើម្បីសម្រេចបានបទឈប់បាញ់ពេញលេញ ហើយអ៊ុយក្រែនបាននិយាយថា ខ្លួននឹងសិក្សាលើអនុស្សរណៈក្នុងរយៈពេលមួយសប្តាហ៍ ហើយនឹងឆ្លើយតបទៅរុស្ស៊ី។

ក្នុងពេលជាមួយគ្នានោះ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានី Vilnius (លីទុយអានី) ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា គណៈប្រតិភូទាំងពីរបាន "ផ្លាស់ប្តូរឯកសារតាមរយៈភាគីទួរគី ហើយយើងកំពុងរៀបចំការប្រគល់អ្នកទោសសង្គ្រាម សារជាថ្មី"។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov បាននិយាយថា ភាគីទាំងពីរបានយល់ព្រមផ្លាស់ប្តូរអ្នកទោស ដោយផ្តោតលើការផ្លាស់ប្តូរអ្នករបួសធ្ងន់ធ្ងរ និងអ្នកដែលមានអាយុក្រោម ២៥ឆ្នាំ។ លើសពីនេះ អ៊ុយក្រែននិងរុស្ស៊ីក៏បានព្រមព្រៀងគ្នា ផ្លាស់ប្តូរអដ្ឋិធាតុទាហាន ៦.០០០នាក់ ដែលបានស្លាប់ក្នុងជម្លោះ។ ទីក្រុងគៀវក៏បានស្នើឱ្យរៀបចំកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី ២០-៣០ ខែមិថុនា ហើយនឹងពិចារណាលើផែនការដោយទីក្រុងម៉ូស្គូដាក់ចេញ។

កាលពីម្សិលមិញផងដែរ ប្រធានាធិបតីទួរគីបានស្នើឲ្យមានកិច្ចប្រជុំកំពូលពិសេសមួយដោយមានការចូលរួមពីប្រធានាធិបតីរុស្ស៊ី ពូទីន ប្រធានាធិបតីអ៊ុយក្រែន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.