ព័ត៍មាន

រុស្ស៊ីបញ្ជាក់ថា ការស្តារ​ឡើង​វិញ​ទំនាក់ទំនងជាមួយអាមេរិក និងការដោះស្រាយជម្លោះជាមួយអ៊ុយក្រែន គឺជាបញ្ហាឯករាជ្យពីរ

រុស្ស៊ីបញ្ជាក់ថា ការស្តារ​ឡើង​វិញ​ទំនាក់ទំនងជាមួយអាមេរិក និងការដោះស្រាយជម្លោះជាមួយអ៊ុយក្រែន គឺជាបញ្ហាឯករាជ្យពីរ

(VOVWORLD) - អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការស្ដារឡើងវិញនូវកិច្ចសន្ទនារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក មិនគួរមានការភាន់ច្រឡំ ឬជាប់ពាក់ព័ន្ធនឹងដំណើរការដោះស្រាយជម្លោះជាមួយអ៊ុយក្រែននោះទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី ១៤ ឧសភា លោក Dmitry Peskov បានឲ្យដឹងថា បច្ចុប្បន្ននេះ រុស្ស៊ីកំពុងផ្តោតលើការស្តារឡើងវិញទំនាក់ទំនង និងការសន្ទនាជាមួយសហរដ្ឋអាមេរិក។ ក្នុងពេលនោះ បញ្ហានៃការដោះស្រាយជម្លោះអ៊ុយក្រែន និងការធានាផលប្រយោជន៍ជាតិរបស់រុស្ស៊ី គឺជាប្រធានបទដាច់ដោយឡែកមួយ។ ដំណើរការទាំងពីរនេះមិនអាស្រ័យលើគ្នាទៅវិញទៅមកទេ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖  Reuters

នៅថ្ងៃដដែលនោះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយដោយអនុម័តលើសមាសភាពគណៈប្រតិភូរុស្ស៊ីដែលចូលរួមក្នុងការចរចាជាមួយអ៊ុយក្រែន។ តាមនោះ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Vladimir Medinsky នឹងដឹកនាំគណៈប្រតិភូ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.