ព័ត៍មាន

រុស្ស៊ីប្រកាសពីដំណើរទស្សនកិច្ចរបស់លោក​ប្រធានាធិបតី ពូទីន ទៅកាន់ប្រទេសចិន

រុស្ស៊ីប្រកាសពីដំណើរទស្សនកិច្ចរបស់លោក​ប្រធានាធិបតី ពូទីន ទៅកាន់ប្រទេសចិន

(VOVWORLD) - កាលពីថ្ងៃទី ២៣ ខែមីនា ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងពេលឆាប់ៗនេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ រូបថត៖ Sputnik/Aleksey Druzhinin/Kremlin តាមរយៈ Reuters។

ថ្លែងនៅខាងក្រៅសន្និសីទ "រុស្ស៊ី និងឥណ្ឌា - ឆ្ពោះទៅរករបៀបវារៈទ្វេភាគីថ្មី" អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានឲ្យដឹងថា កាលវិភាគនៃដំណើរទស្សនកិច្ចកំពុងត្រូវបានកំណត់ ហើយព័ត៌មានលម្អិតនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។

យោងតាមអនុរដ្ឋមន្ត្រី Rudenko វិបត្តិនៅអ៊ីរ៉ង់អាចជាប្រធានបទសំខាន់មួយនៅក្នុងការពិភាក្សានាពេលខាងមុខ ក្នុងបរិបទដែលការនាំចូលប្រេងមួយផ្នែកធំរបស់ចិន ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz កំពុងរងផលប៉ះពាល់ដោយស្ថានភាពតានតឹង។

ទាក់ទងនឹងបញ្ហាអ៊ុយក្រែន រុស្ស៊ីបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ក្នុងការចរចា ប្រសិនបើអ៊ុយក្រែនបង្ហាញពីឆន្ទៈក្នុងការចូលរួម ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទជាក់លាក់ណាមួយឡើយ។

ទាក់ទងនឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អនុរដ្ឋមន្ត្រី Rudenko បានសង្កត់ធ្ងន់ថា រុស្ស៊ីរក្សាគោលជំហរដ៏ខ្ជាប់ខ្ជួន ហើយជឿជាក់ថាបណ្តាប្រទេសត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍និងស្តង់ដារអន្តរជាតិដែលបានសន្យា ដោយចាត់ទុកថា សហរដ្ឋអាមេរិកបានងាកចេញពីគោលការណ៍ទាំងនេះក្នុងករណីមួយចំនួន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.