ព័ត៍មាន

រុស្ស៊ីសង្ឃឹមថានឹងបន្តកិច្ចចរចាជាមួយអ៊ុយក្រែន

រុស្ស៊ីសង្ឃឹមថានឹងបន្តកិច្ចចរចាជាមួយអ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី ៤ ខែមិថុនា ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Viktorovich Ushakov បានឲ្យដឹងថា រុស្ស៊ីសង្ឃឹមថាកិច្ចពិភាក្សាជាមួយអ៊ុយក្រែននឹងបន្តនៅពេលដែលភាគីនានាស្រាវជ្រាវសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាស្តីពីការដោះស្រាយជម្លោះ។

រុស្ស៊ី និងអ៊ុយក្រែនបានបើកការចរចាចំនួន ២លើកនៅថ្ងៃទី ១៦ ឧសភា និងថ្ងៃទី ២ មិថុនា។ ការចរចាទាំងនេះ ទទួលបានលទ្ធផលជាក់លាក់ ដោយភាគីទាំងពីរបានយល់ព្រមផ្លាស់ប្តូរអ្នកទោសនិងសាកសពទាហាន ពិភាក្សាអំពីលទ្ធភាពនៃបទឈប់បាញ់នាពេលអនាគត និងផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នាស្តីពីការដោះស្រាយជម្លោះដើម្បីឱ្យភាគីទាំងពីរធ្វើការស្រាវជ្រាវ។

រដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan ធ្វើជាអធិបតីនៃកិច្ចប្រជុំរវាងអ្នកចរចាអ៊ុយក្រែន និងរុស្ស៊ី នៅទីក្រុង Istanbul ប្រទេសទួរគី ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥។ រូបថត៖ Arda Kucukkaya/ក្រសួងការបរទេសទួរគី/REUTERS

នាថ្ងៃដដែល ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសពីការត្រៀមខ្លួនជាស្រេចសម្រាប់ចូលរួមកិច្ចប្រជុំចតុភាគី ដោយមានការចូលរួមរបស់លោក រួមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.