ព័ត៍មាន

រុស្ស៊ីស៊ើបអង្កេតការបាក់ស្ពានតាមទិសដៅទាក់ទង់នឹងអំពើភេរវកម្ម

រុស្ស៊ីស៊ើបអង្កេតការបាក់ស្ពានតាមទិសដៅទាក់ទង់នឹងអំពើភេរវកម្ម

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានរាយការណ៍នៅថ្ងៃទី ១ ខែមិថុនាថា អាជ្ញាធររុស្ស៊ីកំពុងស៊ើបអង្កេតការផ្ទុះពីរដែលបណ្តាលឱ្យស្ពានបាក់នៅក្នុងខេត្ត Kursk និង Bryansk កាលពីយប់ថ្ងៃទី ៣១ ឧសភា ជា "អំពើភេរវកម្ម"។

អ្នកនាំពាក្យគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី Svetlana Petrenko បានឲ្យដឹងថា ឧប្បត្តិហេតុ "ត្រូវបានចាត់ថ្នាក់ជាអំពើភេរវកម្ម"។ នៅព្រឹកថ្ងៃដដែល គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានបញ្ជាក់ថា មូលហេតុបាក់ស្ពានពីរនៅ Kursk និង Bryansk គឺ "ការផ្ទុះ"។

យោងតាមអភិបាលស្តីទីនៃតំបន់ Kursk លោក Alexander Khinshtein កាលពីយប់មិញ (ថ្ងៃទី ៣១ ឧសភា) ស្ពានផ្លូវដែកមួយបានបាក់នៅក្នុងតំបន់ នៅពេលដែលរថភ្លើងដឹកទំនិញកំពុងធ្វើដំណើរនៅលើស្ពាននៅគីឡូម៉ែត្រលេខ ៤៨ នៃផ្លូវហាយវេ Trosna - Kalinovka កាត់តាមស្រុក Zheleznogorsk។ ស្ពានបានបាក់បណ្តាលឱ្យរថយន្តរថភ្លើងជាច្រើនគ្រឿងធ្លាក់មកលើផ្លូវខាងក្រោម ចំណែកក្បាលរថភ្លើងបានឆាបឆេះ។ ប៉ុន្មានម៉ោងមុននោះ ស្ពានធ្ងន់ធ្ងរមួយក៏បានបាក់នៅតំបន់ Bryansk ដោយកប់រថភ្លើងដឹកអ្នកដំណើរ។ យោងតាមអភិបាលនៃតំបន់ Bryansk លោក Alexander Bogomaz ឧបទ្ទវហេតុនេះបានបណ្តាលឲ្យមនុស្ស ៧នាក់ត្រូវស្លាប់និងមនុស្ស ៧១ នាក់រងរបួស ដែលក្នុងនោះ ៤៤ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.