ព័ត៍មាន

រុស្ស៊ីស្វាគមន៍ចំពោះការដែលប្រធានាធិបតីអ៊ុយក្រែនត្រៀមខ្លួនចូលរួមកិច្ចចរចាសន្តិភាព

រុស្ស៊ីស្វាគមន៍ចំពោះការដែលប្រធានាធិបតីអ៊ុយក្រែនត្រៀមខ្លួនចូលរួមកិច្ចចរចាសន្តិភាព

(VOVWORLD) - នាថ្ងៃទី ៥ ខែមីនា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានស្វាគមន៍ចំពោះការដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky សម្តែងការត្រៀមខ្លួនរួចជាស្រេចចូលរួមកិច្ចចរចាសន្តិភាព ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ការហាមឃាត់កិច្ចសន្ទនាជាមួយរុស្ស៊ីនៅតែមានសុពលភាពនៅក្នុងអ៊ុយក្រែននៅឡើយ។

លោក Dmitry Peskov ក៏បានក្រើនរំលឹកអំពីការហាមឃាត់ច្បាប់នាពេលបច្ចុប្បន្ននៅអ៊ុយក្រែនចំពោះការសន្ទនាជាមួយរុស្ស៊ី។ យ៉ាងណាមិញ រុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតអំពីការត្រៀមខ្លួនជាច្រើនសម្រាប់កិច្ចចរចា ប៉ុន្តែអ៊ុយក្រែនបានចេញផ្សាយការហាមឃាត់សន្ទនាជាមួយរុស្ស៊ីក្នុងកម្រិតច្បាប់។

សូមរំលឹកឡើងវិញថា នៅខែតុលាឆ្នាំ ២០២២ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយជាផ្លូវការ ដោយហាមឃាត់រាល់ការចរចាជាមួយរុស្ស៊ី។

ថ្វីត្បិតដូច្នះក៏ដោយ រុស្ស៊ីបានបង្ហាញទស្សនៈជាផ្លូវការថា រដ្ឋធានី Minsk ប្រទេសបេឡារុស គឺជាកន្លែងដ៏សមស្របបំផុតសម្រាប់កិច្ចចរចាត្រីភាគីរវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន យោងតាមគំនិតផ្តួចផ្តើមរបស់ប្រធានា ធិបតីបេឡារុស លោក Alexander Lukashenko៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.