ព័ត៍មាន

រុស្ស៊ីត្រៀមខ្លួនសម្រាប់ការ​ចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន

រុស្ស៊ីត្រៀមខ្លួនសម្រាប់ការ​ចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី ២១ មេសា បានស្នើឱ្យមានជំនួបទ្វេភាគីជាមួយអ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែត Pavel Zarubin នៃស្ថានីយ៍វិទ្យុនិងទូរទស្សន៍រដ្ឋ VGTRK របស់រុស្ស៊ី លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ថា ទីក្រុងម៉ូស្គូ "រក្សាអាកប្បកិរិយាវិជ្ជមានចំពោះគំនិតផ្តួចផ្តើមសន្តិភាព" និង "រំពឹងថានឹងមានជំហានស្រដៀងគ្នា" ពីទីក្រុងកៀវ។

បន្ទាប់ពីសេចក្តីប្រកាសរបស់លោក ពូទីន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នាថ្ងៃដដែលបានឲ្យដឹងថា៖ នៅពេលដែលប្រធានាធិបតីបាននិយាយថា អាចពិភាក្សាលើបញ្ហាមិនវាយប្រហារលើគោលដៅស៊ីវិល រួមទាំងទ្វេភាគី លោកប្រធានាធិបតីកំពុងគិតដល់ការចរចានិងពិភាក្សាជាមួយភាគីអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបថត៖ Reuters

នាថ្ងៃដដែលនោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា ទីក្រុងកៀវនឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងឡុងដ៍នៅថ្ងៃទី ២៣ មេសា ដើម្បីចូលរួមក្នុងការចរចាជាមួយចក្រភពអង់គ្លេស បារាំង និងអាមេរិក ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះដែលអូសបន្លាយជាង ៣ ឆ្នាំ។ នៅលើបណ្តាញសង្គម X មេដឹកនាំអ៊ុយក្រែនចង់ឱ្យមានការចរចាក្នុងស្មារតីស្ថាបនាបំផុតដែលអាចធ្វើទៅបាន ដើម្បីសម្រេចបាននូវបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ហើយបន្ទាប់មកបង្កើតសន្តិភាពពិតប្រាកដ និងយូរអង្វែង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.