ព័ត៍មាន

សាកសួរសុខទុក្ខនិងជូនពរឆ្នាំ​ថ្មី ដល់កម្មាភិបាលនិង​យុទ្ធជន​កងទ័ព​នៅ​ស្រុកកោះ Truong Sa

សាកសួរសុខទុក្ខនិងជូនពរឆ្នាំ​ថ្មី ដល់កម្មាភិបាលនិង​យុទ្ធជន​កងទ័ព​នៅ​ស្រុកកោះ Truong Sa

(VOVWORLD) - នាយប់ថ្ងៃទី ២៣ មករា នៅទីលាន ២/៤ ទីក្រុង Nha Trang ខេត្ត Khanh Hoa បានរៀបចំកម្មវិធីសិល្បៈដើម្បីអបអរសាទរខួបលើកទី ៩៥ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០- ៣ កុម្ភៈ ២០២៥) រំលឹកខួបលើកទី ៩៥ ទិវាបង្កើតគណៈកម្មាធិការបក្សខេត្ត Khanh Hoa (២៤ កុម្ភៈ ១៩៣០ - ២៤ កុម្ភៈ ២០២៥) និងជូនពរបុណ្យតេតប្រពៃណីឆ្នាំម្សាញ់សប្តស័ក ២០២៥ ដល់កម្មាភិបាល យុទ្ធជន និងប្រជាជនស្រុកកោះ Truong Sa តាមទម្រង់អនឡាញតភ្ជាប់ទីក្រុង Nha Trang និងទីរួមស្រុក Truong Sa។

ការសម្តែងសិល្បៈនៅក្នុងកម្មវិធី។ រូបថត៖ Dang Tuan/VNA

ជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជនស្រុកកោះ Truong Sa លោក Nguyen Tan Tuan ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa សង្ឃឹមថា កម្មាភិបាល យុទ្ធជន និងប្រជាជនស្រុកកោះ Truong Sa ទាំងអស់នឹងបន្តរួបរួមគ្នា ប្ដេជ្ញាពុះពារជំនះរាល់ការលំបាក បំពេញភារកិច្ចឲ្យបានល្អកសាង និងអភិវឌ្ឍន៍ស្រុកកោះ Truong Sa ឱ្យកាន់តែរឹងមាំ សម្បូរសប្បាយ សក្តិសមជាប៉ុស្ត៍ជួរមុខនៃមាតុភូមិ។ ខិតខំអភិវឌ្ឍន៍ស្រុក Truong Sa ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៅសមុទ្ររបស់ប្រទេសទាំងមូល ជាបន្ទាយដ៏រឹងមាំការពារអធិបតេយ្យភាពដ៏ពិសិដ្ឋនៃមាតុភូមិ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្ត Khanh Hoa បានទៅសួរសុខទុក្ខយោធិន និងប្រជាជននៅលើកោះ និងការត្រៀមរៀបចំអំណរបុណ្យតេតប្រពៃណី ឆ្នាំម្សាញ់សប្តស័ក២០២៥ នៅលើកោះ Truong Sa និងការត្រៀមខ្លួនប្រយុទ្ធនៅលើកោះ; ជូនពរឆ្នាំថ្មីចំពោះយុទ្ធជននិងប្រជាជន Truong Sa ហើយអះអាងថា “Truong Sa ដើម្បីប្រទេសទាំងមូល ប្រទេសទាំងមូលដើម្បី Truong Sa” - ខេត្ត Khanh Hoa និងប្រទេសទាំងមូលជានិច្ចកាលសម្លឹងឆ្ពោះទៅ Truong Sa ជាទីស្រឡាញ់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.