អគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង។ (រូបថត៖ qdnd.vn) |
យោងតាមគេហទំព័រ CCTV អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ចាប់តាំងពីមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀត ណាមមក បក្សកុម្មុយនិស្តវៀតណាមបានសាមគ្គីគ្នាដឹកនាំប្រជាជនវៀតណាម ទាំងមូល ជំនះការលំបាក និងបញ្ហាប្រឈមនានា សម្រេចបានសមិទ្ធផលថ្មីក្នុងបុព្វ ហេតុកសាង និងផ្លាស់ប្ដូរថ្មីសង្គមនិយម។
កាសែតប្រជាជនចិន ចេញថ្ងៃទី១៦ មករា បាន ចុះផ្សាយនៅលើទំព័រមុខនូវព្រឹត្តិ ការណ៍ដ៏សំខាន់នេះ ដោយបញ្ជាក់ថា លោកអគ្គលេខាបក្ស តូ ឡឹម បានសម្តែងថា វៀតណាមនឹងបន្តចាត់ទុកការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិន ជាអាទិភាពចម្បង ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន រួមជាមួយចិន បង្កើនការផ្លាស់ប្តូរយុទ្ធ សាស្ត្ររវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ពង្រឹងការតភ្ជាប់គោលនយោបាយ និង រួមគ្នារៀបចំសកម្មភាពអបអរសាទរខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស តូ ឡឹម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង បានរួមគ្នាប្រកាសការចាប់ផ្ដើមជាផ្លូវការនៃឆ្នាំផ្លាស់ប្តូរមនុស្សសាស្ត្រវៀតណាម-ចិន ហើយបានផ្ញើសារជូនពរឆ្នាំថ្មីដល់គ្នាទៅវិញទៅមក ក៏ដូចជាជូនពរប្រជាជននៃប្រទេស ទាំងពីរជួបតែសំណាងល្អ និងសេចក្ដីសុខចម្រុងចម្រើនផងដែរ៕







