ព័ត៍មាន

សារព័ត៌មានបដិវត្តន៍វៀតណាមលើកតម្កើងប្រពៃណី១០០ឆ្នាំដោយ “ចិត្តភ្លឺស្វាង បេះដូងបរិសុទ្ធ ប៊ិចមុតស្រួច“

សារព័ត៌មានបដិវត្តន៍វៀតណាមលើកតម្កើងប្រពៃណី១០០ឆ្នាំដោយ “ចិត្តភ្លឺស្វាង បេះដូងបរិសុទ្ធ ប៊ិចមុតស្រួច“

(VOVWORLD) - នាយប់ថ្ងៃទី ១៩ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន ដើម្បីអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២៥)។

ទិដ្ឋភាពនៃជំនួប (រូបថត៖ Lai Hoa/VOV)

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងលេចធ្លោ និងការរួមចំណែកយ៉ាងសំខាន់របស់ស្ថាប័នគ្រប់គ្រងសារព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន អ្នកសារព័ត៌មានទូទាំងប្រទេស ... ចំពោះវិស័យសារព័ត៌មាន និងបុព្វហេតុកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិ។ លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវបំណងចង់ឱ្យអ្នកសារព័ត៌មានតែងតែអមដំណើរប្រទេសជាតិក្នុងដំណើរការកសាង និងអភិវឌ្ឍន៍។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ Lai Hoa/VOV)

“ខ្ញុំសង្ឃឹមថា ពូ មីង បងប្អូននឹងបន្តលើកតម្កើងប្រពៃណី ១០០ឆ្នាំ នៃសារព័ត៌មានបដិវត្តន៍វៀតណាម ដោយ “ចិត្តភ្លឺស្វាង បេះដូងបរិសុទ្ធ និងប៊ិចមុតស្រួច” ដើម្បីបន្តរួមចំណែកក្នុងបុព្វហេតុរបស់ប្រទេសជាតិនិងប្រជាជន។ រដ្ឋាភិបាលក៏សន្យាថានឹងរួមដំណើរជាមួយអ្នកសារព័ត៌មាន និងភ្នាក់ងារសារព័ត៌មានជានិច្ច ឈរលើមូលដ្ឋាននៃមុខងារ ភារកិច្ច និងអំណាចដែលបានកំណត់ ដើម្បីអនុវត្តឲ្យបានល្អនូវមុខងារ និងភារកិច្ចរបស់ខ្លួន”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.