ព័ត៍មាន

សារព័ត៌មានត្រូវផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវភាពវិជ្ជមាន សេចក្តីប្រាថ្នាថ្មី ការប្តេជ្ញាចិត្ត និងស្មារតីថ្មី

សារព័ត៌មានត្រូវផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវភាពវិជ្ជមាន សេចក្តីប្រាថ្នាថ្មី ការប្តេជ្ញាចិត្ត និងស្មារតីថ្មី

(VOVWORLD) - សារព័ត៌មានត្រូវការផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវភាពវិជ្ជមាន សេចក្តីប្រាថ្នាថ្មី ការប្តេជ្ញាចិត្ត និងស្មារតីថ្មី។ នេះជាសារដែលប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man អញ្ជើញគូសបញ្ជាក់ក្នុងពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី៣ ស្តីពីរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន (ពានរង្វាន់ Dien Hong) - ឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងនាយប់ថ្ងៃទី៥ ខែមករានៅទីក្រុងហាណូយ។

ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់ ប្រធានរដ្ឋសភា លោក Tran Thanh Man បានឲ្យដឹងថា ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Dien Hong ឆ្នាំនេះ គណៈកម្មាធិការរៀបចំបានទទួលនូវស្នាដៃសារព័ត៌មានជាច្រើន ជាមួយនឹងការស្រាវជ្រាវថ្មីៗ ការច្នៃប្រឌិត និងភាពទាក់ទាញ។ អត្ថបទជាច្រើនបានលើកឡើងពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត កែលម្អគុណភាពនៃប្រតិបត្តិការ និងលទ្ធផលសំខាន់ៗជាច្រើនរបស់រដ្ឋសភាក្នុងឆ្នាំមុន។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ “ជាពិសេស សារព័ត៌មានត្រូវផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវស្មារតីវិជ្ជមាន សេចក្តីប្រាថ្នាថ្មី ការប្តេជ្ញាចិត្ត និងសន្ទុះថ្មីនៅក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។  ជាងនេះទៅទៀត សាររបស់លោកអគ្គលេខាបក្ស តូ ឡឹម ក៏ជាគោលនយោបាយដឹកនាំរបស់បក្ស អំពីយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ”។

នៅក្នុងពិធីនេះ គណៈកម្មាធិការរៀបចំកម្មវិធីបានប្រគល់ពានរង្វាន់ដល់ស្នាដៃឆ្នើមចំនួន ៨៣ នៃប្រភេទសារព័ត៌មានផ្សេងៗ ដែលជ្រើសរើសក្នុងចំណោមស្នាដៃចំនួន ជាង ៤០០០  របស់ទីភ្នាក់ងារសារព័ត៌មានចំនួន ១៦៣ នៅទូទាំងប្រទេស។ នៅចុងបញ្ចប់នៃពិធី អនុប្រធានរដ្ឋសភា លោក Nguyen Khac Dinh ក៏បានបំផុសពានរង្វាន់ Dien Hong លើកទីបួន ឆ្នាំ ២០២៦ ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.