ព័ត៍មាន

សារទូរលេខចូលរួមរំលែទុក្ខចំពោះការរញ្ជួយដីនៅតំបន់ស្វយ័តទីបេ ប្រទេសចិន

សារទូរលេខចូលរួមរំលែទុក្ខចំពោះការរញ្ជួយដីនៅតំបន់ស្វយ័តទីបេ ប្រទេសចិន

(VOVWORLD) - គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី ៧ មករា ម៉ោងនៅវៀតណាម អាជ្ញាធរបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១២៦ នាក់បានស្លាប់ និង ១៨៨ នាក់រងរបួស មនុស្ស ២៨ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប្រជាជនទីក្រុងដើម្បីព្យាបាល ផ្ទះចំនួន ៣.៦០៩ ខ្នងត្រូវបំផ្លាញ់ក្រោយគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានរញ្ជួលស្រុក Dingri ទីក្រុង Shigatse ក្នុងតំបន់ស្វយ័តទីបេ នៅព្រឹកថ្ងៃដដែល។

ដោយទទួលបានព័ត៌មានថា  កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ គ្រោះរញ្ជួយដីដ៏ធំមួយបានកើតឡើងនៅតំបន់ស្វយ័តទីបេ ប្រទេសចិន បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ នៅថ្ងៃដដែលនោះ អគ្គលេខាបក្ស លោក តូ ឡឹម បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ, ប្រធានរដ្ឋលោក លឿង គឿង ផ្ញើរសារចូលរួមរំលែកទុក្ខជូនចំពោះអគ្គលេខាបក្ស  ប្រធានរដ្ឋចិនក្រុមប្រឹក្សារដ្ឋចិន លោក Xi Jinping; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្ត្រីលោក Li Qiang; ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន បានផ្ញើសាររំលែកទុក្ខជូនចំពោះប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជន ទូទាំងប្រទេសចិនលោក Zhao Leji។

ផ្ទះសម្បែងត្រូវបានបំផ្លាញបន្ទាប់ពីរញ្ជួយដីនៅក្នុងស្រុក Dingri ក្រុង Xigaze តំបន់ស្វយ័ត ទីបេ ប្រទេសចិន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ រូបថត៖ THX/TTXVN

នាថ្ងៃដដែល លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេស លោក Le Hoai Trung បានផ្ញើរសារចូលរួមរំលែកទុក្ខជូនចំពោះប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃគណៈកម្មាធិការមជ្ឈិមចិន លោក Liu Jianchao; ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានផ្ញើសាររំលែកទុក្ខជូនប្រធានការិយាល័យកិច្ចការបរទេសមជ្ឈឹម រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។

គិតត្រឹមម៉ោង ៦ ល្ងាចថ្ងៃទី ៧ មករា ម៉ោងនៅវៀតណាម អាជ្ញាធរបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១២៦ នាក់បានស្លាប់ និង ១៨៨ នាក់រងរបួស មនុស្ស ២៨ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប្រជាជនទីក្រុងដើម្បីព្យាបាល ផ្ទះចំនួន  ៣.៦០៩ ខ្នងត្រូវបំផ្លាញ់ក្រោយគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានរញ្ជួលស្រុក Dingri ទីក្រុង Shigatse ក្នុងតំបន់ស្វយ័តទីបេ នៅព្រឹកថ្ងៃដដែល។

អាជ្ញាធរមូលដ្ឋានបានចល័តសមាជិកជាង ១២.០០០ នាក់ជាកងកម្លាំងសង្គ្រោះបន្ទាន់ អ្នកពន្លត់អគ្គីភ័យ   ប៉ូលីស យោធា និងកងកម្លាំងសង្គ្រោះបន្ទាន់ឃុំ ... ដើម្បីចូលរួមក្នុងសកម្មភាពស្វែងរក និងជួយសង្គ្រោះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.