ព័ត៍មាន

សាស្ត្រាចារ្យ ង្វៀន ឌឹកឃឿង ត្រូវបានលើកតម្កើងក្នុងបញ្ជី “គំរូស្ថាបនាឥទ្ធិពលសកលនៅអាស៊ី“

សាស្ត្រាចារ្យ ង្វៀន ឌឹកឃឿង ត្រូវបានលើកតម្កើងក្នុងបញ្ជី “គំរូស្ថាបនាឥទ្ធិពលសកលនៅអាស៊ី“

(VOVWORLD) - សាស្ត្រាចារ្យ ង្វៀន ឌឹកឃឿង នាយកប្រតិបត្តិនៃសាលាពាណិជ្ជកម្ម Leonard de Vinci (EMLV បារាំង) និងជាប្រធាន AVSE Global (អង្គការវិទ្យាសាស្ត្រ និងអ្នកជំនាញវៀតណាមសកល) ទើបតែទទួលបានការលើកតម្កើងក្នុងបញ្ជី “គម្រោងស្ថាបនាឥទ្ធិពលសកលនៅអាស៊ី” (Tatler Most Influential 2025) ដែលប្រកាសដោយ Tatler Asia។

សាស្ត្រាចារ្យ ង្វៀន ឌឹកឃឿង។ រូបថត៖ vinuni.edu.vn

Tatler បានសង្កត់ធ្ងន់ថា គំរូដែលបានជ្រើសរើសមិនត្រឹមតែមានជំនាញល្អឆ្នើមប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការអភិវឌ្ឍរបស់អាស៊ីផងដែរ។ វត្តមានរបស់សាស្ត្រាចារ្យ ង្វៀន ឌឹកឃឿង ត្រូវបានចាត់ទុកថា ជាសញ្ញាសម្គាល់ពិសេសមួយសម្រាប់សហគមន៍វិទ្យាសាស្ត្រវៀតណាម។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ លោកតែងតែស្ថិតក្នុងកំពូល ២% នៃ អ្នកវិទ្យាសាស្ត្រដែលមានឥទ្ធិពលបំផុតលើភពលោក យោងតាមការប្រកាសរបស់សាកលវិទ្យាល័យ Stanford។ ចំណុចលេចធ្លោមួយនៃដំណើររបស់លោកគឺតួនាទីតភ្ជាប់បញ្ញាវៀតណាមលើទូទាំងពិភពលោក តាមរយៈ AVSE Global - បណ្តាញមួយដែលប្រមូលផ្តុំអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រដើមកំណើតវៀតណាម នៅក្នុងប្រទេសជាង ២០។ សាស្ត្រាចារ្យ ង្វៀន ឌឹកឃួង ជឿជាក់ថា ការទទួលបានកិត្តិយសនៅក្នុង Tatler Most Influential 2025 គឺជាការទទួលស្គាល់សម្រាប់សមូហភាព AVSE Global សម្រាប់អ្នកដែលតែងតែខិតខំប្រឹងប្រែងជាមួយនឹងសេចក្តីប្រាថ្នាដើម្បីចូលរួមចំណែកដល់ប្រទេសវៀតណាមប្រកបដោយចីរភាព វិបុលភាព និងមានឋានៈខ្ពស់ជាង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.