ព័ត៍មាន

សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក អនុម័តលើកញ្ចប់ថវិកាជួយ​រក្សាប្រតិបត្តិការ​រដ្ឋាភិបាល

សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក អនុម័តលើកញ្ចប់ថវិកាជួយ​រក្សាប្រតិបត្តិការ​រដ្ឋាភិបាល

(VOVWORLD) - នាយប់ថ្ងៃទី១២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ សំដៅបញ្ចប់ការបិទទ្វារដ្ឋាភិបាលសហរដ្ឋ ដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ដោយបើកផ្លូវសម្រាប់ការបន្តកម្មវិធីជំនួយស្បៀងអាហារ ការទូទាត់ប្រាក់បៀវត្សដល់បុគ្គលិករាប់ពាន់នាក់ និងការស្តារប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសឡើងវិញ។

អគារកាពីតូលសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៩ ខែមិថុនា។ រូបថត៖ REUTERS

ដោយសំឡេងគាំទ្រចំនួន ២២២ និងសំឡេងប្រឆាំងចំនួន ២០៩ សភាតំណាងរាស្ត្រអាមេរិក បានអនុម័តលើកញ្ចប់ថវិកានេះ ដោយមានការគាំទ្រពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ទោះបីជាមានការប្រឆាំងជំទាស់យ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យក៏ដោយ។ មុននោះ ព្រឹទ្ធសភាបានអនុម័តលើសេចក្តីព្រាងច្បាប់នេះ ហើយសេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានរំពឹងថានឹងចុះហត្ថលេខានិងចេញផ្សាយនាថ្ងៃដដែលនោះ ដោយបញ្ចប់ការបិទសកម្មភាពរដ្ឋាភិបាលមួយផ្នែករយៈពេល ៤៣ ថ្ងៃ ជាផ្លូវការ។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់មូលនិធិដល់ក្រសួងការពារជាតិ ក្រសួងកសិកម្ម ទីភ្នាក់ងារកិច្ចការអតីតទាហាន និងរដ្ឋសភា រហូតដល់សរទរដូវឆ្នាំក្រោយ ខណៈដែលទីភ្នាក់ងារនៅសល់នឹងត្រូវបានផ្តល់មូលនិធិរហូតដល់ចុងខែមករា ឆ្នាំ២០២៦។ បុគ្គលិកសហរដ្ឋប្រហែល ៦៧០.០០០នាក់ ដែលត្រូវបានបញ្ឈប់ពីការងារជាបណ្តោះអាសន្ន អាចវិលត្រឡប់ទៅធ្វើការវិញ ហើយបុគ្គលិកចំនួនស្មើគ្នាដែលត្រូវបានបង្ខំឱ្យធ្វើការដោយគ្មានប្រាក់បៀវត្ស រួមទាំងបុគ្គលិកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងមន្ត្រីសន្តិសុខនៅអាកាសយានដ្ឋានជាង ៦០.០០០នាក់ នឹងទទួលបានបងប្រាក់បៀវត្សយ៉ាងពេញលេញ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.