ព័ត៍មាន

សេចក្តីព្រាងច្បាប់វិនិយោគ (វិសោធនកម្ម)៖ បញ្ជីផ្នែក​របរអនុគ្រោះគួរតែផ្តោតលើផ្នែកយុទ្ធសាស្ត្រ

សេចក្តីព្រាងច្បាប់វិនិយោគ (វិសោធនកម្ម)៖ បញ្ជីផ្នែក​របរអនុគ្រោះគួរតែផ្តោតលើផ្នែកយុទ្ធសាស្ត្រ

(VOVWORLD) - នាថ្ងៃទី ២៧ ខែវិច្ឆិកា បន្តសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥ បណ្តាសមាជិកសភាបានពិភាក្សានៅក្នុងសាលប្រជុំ អំពីសេចក្តីព្រាងច្បាប់វិនិយោគ (វិសោធនកម្ម)។

សម័យប្រជុំរបស់រដ្ឋសភាស្តីពីសេចក្តីព្រាងច្បាប់វិនិយោគ (វិសោធនកម្ម)។ រូបថត៖ រដ្ឋសភា

បណ្តាសមាជិកសភាបានវាយតម្លៃខ្ពស់ចំពោះរបកគំហើញថ្មីៗនៃសេចក្តីព្រាងច្បាប់ ដូចជា៖ ការកាត់បន្ថយនីតិវិធី ការបង្រួមនិងបញ្ជាក់យ៉ាងច្បាស់អំពីវិសាលភាពនៃគម្រោងដែលត្រូវតែអនុម័តលើគោលការណ៍វិនិយោគ បញ្ជាក់ពីផ្នែកអាជីវកម្មមានលក្ខខណ្ឌ ជំរុញវិមជ្ឈការ និងវិសហមជ្ឈការ។

សមាជិកសភាលោក Le Hoang Anh នៃគណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់យោបល់នៅសម័យប្រជុំនាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា។ រូបថត៖ រដ្ឋសភា

ទោះជាយ៉ាងណាក៏ដោយ ក្នុងបរិបទដែលវៀតណាមកំពុងចូលដល់ដំណាក់កាលនៃការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា បញ្ជីផ្នែករបរដែលត្រូវបានអនុគ្រោះវិនិយោគ គួរតែផ្តោតលើផ្នែកយុទ្ធសាស្ត្រ ផ្តល់អាទិភាពដល់សេដ្ឋកិច្ចបញ្ញា និងបច្ចេកវិទ្យាខ្ពស់។ សមាជិកសភា លោក Le Hoang Anh មកពីខេត្ត Gia Lai បានស្នើថា៖ "វៀតណាមកំពុងត្រូវការទាក់ទាញគម្រោងបច្ចេកវិទ្យាខ្ពស់ ក្នុងវិស័យ Semiconductor បញ្ញាសិប្បនិម្មិត ថាមពលបៃតង និងសេដ្ឋកិច្ចវិលជុំ។ ខ្ញុំស្នើឱ្យបន្ថែមលក្ខណៈវិនិច្ឆ័យលើបរិមាណ ការអនុគ្រោះសម្រាប់វិនិយោគត្រូវតែផ្លាស់ប្តូរពីទំហំទៅជាគុណភាព"។

នៅថ្ងៃដដែលនោះ រដ្ឋសភាក៏បានពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីបញ្ញាសិប្បនិម្មិតផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.