ព័ត៍មាន

សេចក្តីសម្រេចចិត្តលេខ ៦៨ គឺជារបកគំហើញទីបីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

សេចក្តីសម្រេចចិត្តលេខ ៦៨ គឺជារបកគំហើញទីបីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន

(VOVWORLD) - បន្ទាប់ពីរបកគំហើញចំនួនពីរនៃការទទួលស្គាល់វិស័យសេដ្ឋកិច្ចឯកជន និងការផ្តល់សិទ្ធិអាជីវកម្ម សេចក្តីសម្រេចចិត្តមជ្ឈឹម លេខ ៦៨ របស់ការិយាល័យនយោបាយ ចេញនៅថ្ងៃទី ៤ ឧសភា គឺជារបកគំហើញទីបីដើម្បីជួយដល់ការផ្លាស់ប្តូរវិស័យសេដ្ឋកិច្ចឯកជនប្រកបដោយគុណភាព។

 លោក Phan Duc Hieu អ្នកជំនាញសេដ្ឋកិច្ច ប្រតិភូរដ្ឋសភាខេត្ត Thai Binh (រូបថត៖ រូបថត៖ Nhat Bac/VGP)

ថ្លែងក្នុងកិច្ចពិភាក្សា “ដើម្បីឱ្យសេដ្ឋកិច្ចឯកជនមានជំហានទម្លុះទម្លាយតាមសេចក្តីសម្រេចចិត្តលេខ ៦៨ - អ្វីដែលត្រូវធ្វើភ្លាមៗ” ដែលរៀបចំដោយគេហទំព័រព័ត៌មានអេឡិចត្រូនិករបស់រដ្ឋាភិបាល នារសៀលថ្ងៃទី ៩ ឧសភា នៅទីក្រុងហាណូយ លោក Phan Duc Hieu ប្រតិភូរដ្ឋសភាខេត្ត Thai Binh បានមានប្រសាសន៍ថា ការចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជនគឺចាំបាច់ណាស់។ សារក្នុងសេចក្តីសម្រេចចិត្តមានភាពច្បាស់លាស់និងរឹងមាំ ឆ្ពោះទៅរកបញ្ហានៃវិស័យសេដ្ឋកិច្ចឯកជន ដោះស្រាយឧបសគ្គដែលសេសសល្យបច្ចុប្បន្ននេះ៖

“តាមរយៈការសិក្សាស្រាវជ្រាវសេចក្តីសម្រេចចិត្តលេខ ៦៨ ខ្ញុំឃើញពាក្យមួយចំនួនដែលមិនមែនជា "សាមញ្ញ" ឬ  មិនមែនជាការ "កែប្រែ" ប៉ុន្តែនៅត្រង់នេះពាក្យ "លុបចោល" និង "កាត់បន្ថយ" មានន័យថា បទប្បញ្ញត្តិមិនល្អនឹងត្រូវលុបចោល។ ស្មារតីនេះមានលក្ខណៈខុសប្លែកពីមុន និងស្រដៀងនឹងបទពិសោធន៍នៃការកែទម្រង់ស្ថាប័នក្នុងប្រទេសដទៃ។ យើងត្រូវតែយល់ថា វាមិនមែនគ្រាន់តែជានីតិវិធីរដ្ឋបាលទេ ប្រសិនបើច្បាប់ ឬក្រឹត្យណាមួយលែងចាំបាច់ នោះច្បាប់ ឬក្រឹត្យទាំងមូលត្រូវតែលុបចោល ហើយច្បាប់ត្រូវតែសម្រួល...។

មតិក្នុងកិច្ចពិភាក្សាក៏បាន ផ្តល់ជូននូវដំណោះស្រាយឥណទានជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍន៍អាជីវកម្ម មានគោលនយោបាយសម្រាប់សហគ្រាស ធុនតូច និងមធ្យម ជួលផ្ទះ និងដីដែលជាទ្រព្យសម្បត្តិសាធារណៈដែលមិនប្រើប្រាស់ ឬមិនបានប្រើប្រាស់នៅក្នុងមូលដ្ឋាន... នេះជាដំណោះស្រាយជាបន្តបន្ទាប់ដែលកើតចេញពីការអនុវត្ត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.