ព័ត៍មាន

សេចក្តីថ្លែងការណ៍រួមវៀតណាម-សិង្ហបុរី

សេចក្តីថ្លែងការណ៍រួមវៀតណាម-សិង្ហបុរី

(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកអគ្គលេខាបក្ស តូ ឡឹម នៅសាធារណរដ្ឋសិង្ហបុរីចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី និងជាអគ្គលេខាធិការបក្សសកម្មភាពប្រជាជនលោក Lawrence Wong ប្រទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់នូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសិង្ហបុរី។

អគ្គលេខាបក្ស លោកតូ ឡឹម និងនាយករដ្ឋមន្ត្រី លោក Lawrence Wong អញ្ជើញពិនិត្យកងពលកិត្តិយសសិង្ហបុរី (រូបភាព៖ VOV)

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា៖ វៀតណាមនិងសិង្ហបុរីបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់កម្រិត តាមរយៈគ្រប់បណ្តាញទាំងអស់; រក្សាប្រសិទ្ធភាពនៃយន្តការកិច្ចប្រជុំប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញវិស័យសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសសរស្តម្ភកិច្ចសហប្រតិបត្តិការ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌតភ្ជាប់សេដ្ឋកិច្ចវៀតណាម-សិង្ហបុរី (ធ្វើឱ្យប្រសើរឡើងនៅឆ្នាំ ២០២៣) ដើម្បីគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការរួមដូចជា អភិវឌ្ឍន៍ សួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) នវានុវត្តន៍ កាបូនទាប និរន្តរភាព; កិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខស្បៀង រួមទាំងការស្តារឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀង; ជំរុញការទូទាត់កូដ QR ទ្វេភាគីរវាងវៀត ណាមនិងសិង្ហបុរី; ផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ; ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាសុខាភិបាលក្នុងតំបន់ និងពិភពលោក។

ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថល និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវេទិកាតំបន់ និងអន្តរជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.