ព័ត៍មាន

សេដ្ឋកិច្ចឯកជនគឺជាគម្នាស់សម្រាប់ប្រទេសវៀតណាមអភិវឌ្ឍន៍ប្រកបដោយវិបុលភាព

សេដ្ឋកិច្ចឯកជនគឺជាគម្នាស់សម្រាប់ប្រទេសវៀតណាមអភិវឌ្ឍន៍ប្រកបដោយវិបុលភាព

(VOVWORLD) - ក្នុងអត្ថបទចុះផ្សាយថ្ងៃទី ១៧ មីនា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអះអាងថា សមិទ្ធិផលរួមរបស់ប្រទេសជាតិក្នុង រយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី មានការរួមចំណែកយ៉ាងសំខាន់ ពីវិស័យសេដ្ឋកិច្ចឯកជន។

អគ្គលេខាបក្ស លោក តូ ឡឹម (រូបថត៖ VOV)

វិស័យសេដ្ឋកិច្ចនេះបានក្លាយជាកម្លាំងដ៏សំខាន់បំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចខ្លាំងមាំមួនសម្បូររុងរឿង មិនអាចពឹងផ្អែកតែលើវិស័យរដ្ឋ ឬការវិនិយោគពីបរទេសនោះទេ ប៉ុន្តែត្រូវពឹងផ្អែកលើកម្លាំងផ្ទៃក្នុង វិស័យឯកជនដ៏រឹងមាំ ដែលដើរតួនាទីត្រួសត្រាយក្នុងការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍប្រទេសជាតិ។ ថ្វីត្បិតដូច្នេះក៏ដោយ  ដើម្បីឲ្យសេដ្ឋកិច្ចឯកជនចូលរួមចំណែកកាន់តែច្រើន និងធ្វើឱ្យមានការវិវឌ្ឍលើមាត្រដ្ឋាន និងសមត្ថភាពប្រកួតប្រជែង វៀតណាមត្រូវតែបន្តមានការ កែទម្រង់យ៉ាងទម្លោះទម្លាយលើរបៀបរបប គោលនយោបាយនិងបរិយាកាសធុរកិច្ច។

ឈរលើមូលដ្ឋាននោះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពីសេដ្ឋកិច្ចឯកជននាពេលខាងមុខ នឹងផ្តោតលើការអនុវត្តដំណោះស្រាយមួយចំនួន ក្នុងនោះមាន៖ ផ្តល់អាទិភាពដល់ការកសាងក្រុមសេដ្ឋកិច្ចឯកជនកម្រិតតំបន់ និងពិភពលោក.... លើកកម្ពស់រលកនៃការចាប់ផ្តើមអាជីវកម្ម ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបច្ចេកវិទ្យាថ្មីៗ ។ល។

លោកអគ្គលេខាជឿជាក់ថា ជាមួយនឹងរបៀបរបបសមស្រប គោលនយោបាយត្រឹមត្រូវ និងបរិយាកាសធុរកិច្ចល្អ សេដ្ឋកិច្ចឯកជននឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា  រួមគ្នាស្ថាបនាប្រទេសវៀតណាមមួយប្រកប ដោយវិបុលភាពនិងថាមវន្ត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.