ព័ត៍មាន

សេដ្ឋកិច្ចឯកជនគឺជាគំនាស់សម្រាប់ប្រទេសវៀតណាមរីកចម្រើន

សេដ្ឋកិច្ចឯកជនគឺជាគំនាស់សម្រាប់ប្រទេសវៀតណាមរីកចម្រើន

(VOVWORLD) - នាថ្ងៃទី ២៩ មិថុនា នៅទីក្រុងហាណូយ សមាគមកំណត់ត្រាវៀតណាមបាន រៀបចំសិក្ខាសាលាដោយប្រធានបទ “ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន - គំនាស់ សម្រាប់ ប្រទេសវៀតណាមរីកចម្រើនក្នុងយុគសម័យស្ទុះឈានទៅមុខ”។

អ្នកជំនាញសេដ្ឋកិច្ច ចូលរួមការពិភាក្សានៅក្នុងសិក្ខាសាលា។ (រូបថត៖ Ngoc Anh/VOV)
ថ្លែងមតិក្នុងសិក្ខាសាលានេះ លោកបណ្ឌិត Thang Van Phuc ប្រធានសមាគម កំណត់ត្រាវៀតណាមបានឲ្យដឹងថា វិស័យសេដ្ឋកិច្ចឯកជន បានអភិវឌ្ឍន៍ជាជំហានៗ ទាំងទំហំ និងគុណភាព និងក្លាយជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចទីផ្សារតាម ទិសដៅសង្គមនិយម។ បច្ចុប្បន្ននេះ វៀតណាមមានសហគ្រាសឯកជនប្រមាណ ៩៤០.០០០ និងអាជីវកម្មលក្ខណៈគ្រួសារជាង ៥ លានដែលកំពុងដំណើរការ រួមវិភាគទានប្រមាណ ៥០% នៃផលិតផលក្នុងស្រុកសរុប (GDP) ជាង ៣០% នៃចំណូលថវិកាសរុប និងបង្កើតការងារធ្វើសម្រាប់ប្រមាណ ៨% នៃកម្លាំងពលកម្ម។ សហគ្រាសឯកជនជាច្រើនបានរីកចម្រើនយ៉ាងខ្លាំងក្លា កសាងម៉ាកយីហោដ៏មាន កិត្យានុភាព ហើយបានបញ្ជាក់ពីឋានៈរបស់ខ្លួននៅក្នុងតំបន់ និងទីផ្សារអន្តរជាតិ។
នៅក្នុងសិក្ខាសាលា អ្នកជំនាញសេដ្ឋកិច្ចបានវិភាគដំណើរការអភិវឌ្ឍន៍គោល នយោបាយ តួនាទីរបស់សហគ្រាសឯកជនក្នុងការវិនិយោគលើការស្រាវជ្រាវ វិទ្យាសាស្ត្រ ការអនុវត្តបច្ចេកវិទ្យា និងនវានុវត្តន៍; ស្នើយន្តការ និងគោលនយោបាយ ជំរុញសហគ្រាសវៀតណាមចូលរួមយ៉ាងសកម្មក្នុងខ្សែសង្វាក់តម្លៃសកលក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពក្នុងដំណាក់កាលខាងមុខ។ តំបន់សេដ្ឋកិច្ចឯកជនដើរតួនាទី កាន់តែធំធេងក្នុងការបង្កើតការងារ កំណើនសេដ្ឋកិច្ច និងនវានុវត្តន៍។ ដើម្បីពង្រីក សក្តានុពលនេះឲ្យបានអតិបរមា វៀតណាមចាំបាច់ត្រូវបន្តកែលម្អស្ថាប័ន បង្កើត បរិយាកាសធុរកិច្ចអំណោយផល ការពារសិទ្ធិទ្រព្យសម្បត្តិ ហើយលើកទឹកចិត្តការ ច្នៃប្រឌិតក្នុងតំបន់សេដ្ឋកិច្ចឯកជនផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.