ព័ត៍មាន

សហភាពអឺរ៉ុប និងចិន បាន​ឯកភាពជួបប្រជុំ​គ្នា​ជា​បន្ទាន់ ស្តីពីបញ្ហារ៉ែកម្រ

សហភាពអឺរ៉ុប និងចិន បាន​ឯកភាពជួបប្រជុំ​គ្នា​ជា​បន្ទាន់ ស្តីពីបញ្ហារ៉ែកម្រ

(VOVWORLD) - ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប (EU) លោក Maros Sefcovic នាថ្ងៃទី ២១ តុលា បានឲ្យដឹងថា ប្លុកនេះ និងប្រទេសចិនបានយល់ព្រមធ្វើកិច្ចពិភាក្សា "ជាបន្ទាន់" នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ីក) ទាក់ទងនឹងវិធានការគ្រប់គ្រងការនាំចេញរ៉ែកម្ររបស់ទីក្រុងប៉េកាំង។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសភាអឺរ៉ុបក្នុងទីក្រុង Strasbourg (បារាំង) បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរយៈពេលពីរម៉ោង ជាមួយលោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ស្នងការ Sefcovic បានបញ្ជាក់ថា លោកបានអញ្ជើញមន្ត្រីចិនទៅកាន់ទីក្រុង Brussels នាប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីស្វែងរកដំណោះស្រាយជាបន្ទាន់ទាក់ទងនឹងការគ្រប់គ្រងការនាំចេញរ៉ែកម្ររបស់ទីក្រុងប៉េកាំង។ រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក Wang Wentao បានទទួលយកការអញ្ជើញ។ លោក Sefcovic បានបន្ថែមថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមានលក្ខណៈស្ថាបនាខាងលើ ភាគីទាំងពីរក៏បានឯកភាពបង្កើនទំនាក់ទំនងនៅគ្រប់កម្រិតផងដែរ។

កាយវិការខាងលើបានធ្វើឡើងក្នុងបរិបទកាលពីថ្ងៃទី ៩ តុលា ប្រទេសចិនបានសម្រេចចិត្តរឹតបន្តឹងការនាំចេញរ៉ែកម្រ និងបច្ចេកវិទ្យាទាក់ទងនឹងរ៉ែ កម្រ ដោយបង្ខំឱ្យក្រុមហ៊ុនមួយចំនួននៅសហភាពអឺរ៉ុប ត្រូវផ្អាក់ផលិតកម្ម និងបង្កការខូចខាតផ្នែកសេដ្ឋកិច្ច៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.