ព័ត៍មាន

សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី៖ ជាស្ពានពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ

សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី៖ ជាស្ពានពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ

(VOVWORLD) - បន្ទាប់ពីបានមកដល់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីចាប់ផ្តើមដំណើរ ទស្សនកិច្ចការងារ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ (AIPA-46) និង បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី នៅល្ងាចថ្ងៃទី ១៦ កញ្ញា ប្រធានរដ្ឋ សភាវៀតណាមលោក ត្រិន ថាញ់មិន និងលោកជំទាវ បានជួបសំណេះសំណាល ជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅ ម៉ាឡេស៊ី។

ប្រធានរដ្ឋ សភាវៀតណាមលោក ត្រិន ថាញ់មិន និងលោកជំទាវ បានជួបសំណេះសំណាល ជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី។ (រូបថត៖ VOV)
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានស្នើឲ្យស្ថានទូតបន្តពង្រីកគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មរបស់វៀតណាម ដើម្បីពង្រីកទំនាក់ទំនងកិច្ច ការបរទេស រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។
ចំពោះសហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសង្ឃឹមថា សហគមន៍របស់យើងពិតជាផែនសាមគ្គីភាពដ៏រឹងមាំនៅក្នុងប្រទេស សាម៉ី។ យើងធ្វើផលិតកម្ម និងធ្វើអាជីវកម្មយ៉ាងសកម្ម ស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងសកម្ម ដើម្បីត្រឡប់មកអនុវត្តន៍សម្រាប់ប្រទេសយើង។ ម៉ាឡេស៊ីគឺជាប្រទេសឈានមុខគេក្នុងវិស័យ៖ ការផ្លាស់ប្ដូរឌីជីថល បន្ទះឈីប semiconductor បញ្ញាសិប្បនិម្មិត AI។ សហគមន៍ជនវៀតណាមសិក្សាស្រាវជ្រាវដើម្បីអាចមានសហគ្រាសមកវិនិយោគនៅទីនេះ បន្ទាប់មកយើងត្រឡប់មកវិនិយោគនៅប្រទេសយើងវិញ”។
លោកប្រធានរដ្ឋសភាមានបំណងថា សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ីនឹង ជំរុញការបង្រៀនភាសា និងវប្បធម៌វៀតណាម ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌របស់ ជនជាតិវៀតណាម; បន្តរួមចំណែកដល់មាតុភូមិ និងប្រទេសជាតិដោយស្មារតី មិនថានៅទីណាទេ បេះដូងតែងតែងាកទៅរកមាតុភូមិជានិច្ច។ បច្ចុប្បន្នសហគមន៍ជន វៀតណាមនៅប្រទេសម៉ាឡេស៊ីមានចំនួនជាង ៤ ម៉ឺននាក់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.