ព័ត៍មាន

សហគមន៍ជនវៀតណាមនៅអូស្ត្រាលីដាក់ការរំពឹងទុកខ្ពស់លើរដ្ឋសភានីតិកាលទី១៦

សហគមន៍ជនវៀតណាមនៅអូស្ត្រាលីដាក់ការរំពឹងទុកខ្ពស់លើរដ្ឋសភានីតិកាលទី១៦

(VOVWORLD) - ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នឹងធ្វើឡើងនាថ្ងៃទី១៥ ខែមីនា នៅពេលដែល វៀតណាមកំពុងអនុវត្តន៍ការផ្លាស់ប្តូរសំខាន់ៗនៅក្នុងរចនាសម្ព័ន្ធនិងវិធីសាស្រ្តប្រតិបត្តិការនៃក្បាលម៉ាស៊ីន។

នៅក្នុងបរិបទនេះ សហគមន៍ជនវៀតណាមនៅអូស្ត្រាលីសង្ឃឹមថា រដ្ឋសភានីតិកាលទី១៦ នឹងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមអាចឆ្លៀតយកឱកាស និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លានៅក្នុងប៉ុន្មានឆ្នាំខាងមុខ។

លោក ត្រឹន បាភុក ថតរូបជាមួយអនុប្រធានរដ្ឋវៀតណាម លោកស្រី វ៉ូ ធីអាញសួន នៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ១១។

លោក ត្រឹន បាភុក ប្រធានសមាគមសហគ្រិនវៀតណាមនៅអូស្ត្រាលី សង្ឃឹមថា រដ្ឋសភានីតិកាលទី១៦ នឹងចេញគោលនយោបាយបន្ថែមទៀតដើម្បីគាំទ្រដល់ជនជាតិវៀតណាមនៅបរទេស៖

“សហគមន៍ជនវៀតណាមនៅបរទេសមានបំណងនិងការរំពឹងទុកថា សមាជិកសភានីតិកាលទី១៦ ខាងមុខនេះ នឹងមានគោលនយោបាយ ការពារសិទ្ធិស្របច្បាប់របស់បងប្អូនអាណិកជនដែលវិលត្រឡប់មកវៀតណាមវិញ ដើម្បីវិនិយោគ ធ្វើអាជីវកម្ម ព្រមទាំងគាំទ្រសហគមន៍
ជនវៀតណាមនៅក្រៅប្រទេសក្នុងការជំរុញការតភ្ជាប់ជាមួយមាតុភូមិផងដែរ។ សហគមន៍ជន
វៀតណាមនៅក្រៅប្រទេសក៏មានបំណងចង់គោលនយោបាយគាំទ្រជនជាតិវៀតណាមនៅក្រៅប្រទេសក្នុងការរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌វៀតណាមសម្រាប់ជំនាន់យុវជននៅក្រៅប្រទេស ហើយបង្កើតឱកាសសម្រាប់សហគមន៍ជនវៀតណាមនៅក្រៅប្រទេសក្នុងការទទួលបានធនធានអប់រំនៅវៀតណាមផងដែរ”។

មិនថារស់នៅទីណាក៏ដោយ ប្រជាជនវៀតណាមនៅតែឆ្ពោះទៅរកមាតុភូមិជានិច្ច ហើយជាសាច់ឈាមមួយផ្នែករបស់មាតុភូមិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.