ព័ត៍មាន

សហគមន៍អន្តរជាតិខិតខំសម្រុះសម្រួលជម្លោះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់

សហគមន៍អន្តរជាតិខិតខំសម្រុះសម្រួលជម្លោះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់

(VOVWORLD) - ថ្លែងទៅកាន់សារព័ត៌មានក្នុងប្រទេសអូម៉ង់កាលពីថ្ងៃទី ១៥ មិថុនា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Johann Wadephul បាននិយាយថា ប្រទេសរបស់លោកកំពុងសម្របសម្រួលជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនគឺបារាំងនិងអង់គ្លេសដើម្បីស្នើឲ្យអ៊ីរ៉ង់ដំណើរការកិច្ចចរចាភ្លាមៗអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

លោក Johann Wadephul បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់; ទន្ទឹមនឹងនោះ លោកបានអំពាវនាវឲ្យអ៊ីរ៉ង់ទទួលយកសំណើសម្រាប់ការចរចា។

នៅថ្ងៃដដែលនោះ កាលពីថ្ងៃទី១៥ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឱ្យអ៊ីស្រាអែល និងអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងមួយ ដោយចាត់ទុកថា ប្រទេសទាំងពីរនៅមជ្ឈិមបូព៌ានឹងឈានដល់សន្តិភាពក្នុងពេលឆាប់ៗនេះ។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Truth Social ប្រធានាធិបតី លោក Donald Trump បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ និងអ៊ីស្រាអែលគួរតែឈានដល់កិច្ចព្រមព្រៀងមួយ ហើយនឹងឈានដល់កិច្ចព្រមព្រៀងមួយជាក់ជាពុំខាន។ ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំអាមេរិកក៏បានឲ្យដឹងផងដែរថា មានកិច្ចប្រជុំនិងកិច្ចសន្ទនាតាមទូរស័ព្ទជាច្រើនលើបញ្ហានេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បាននិយាយថា អាល្លឺម៉ង់ បារាំង និងអង់គ្លេស ត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។  រូបថត៖ MDR

កាលពីថ្ងៃទី ១៥ ខែមិថុនាផងដែរ បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន គឺលោក Kirill Dmitriev បានបញ្ជាក់ថា រុស្ស៊ីអាចដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.