ព័ត៍មាន

សហគ្រាសនៅទីក្រុងហូជីមិញបង្កើនល្បឿនផលិតកម្មតាំងពីដើមឆ្នាំ

សហគ្រាសនៅទីក្រុងហូជីមិញបង្កើនល្បឿនផលិតកម្មតាំងពីដើមឆ្នាំ

(VOVWORLD) - កាលពីថ្ងៃទី ២៤ ខែកុម្ភៈ សហគ្រាសនានានៅក្នុងសួនឧស្សាហកម្ម និងតំបន់កែច្នៃនាំចេញនៅទីក្រុងហូជីមិញបានបន្តប្រតិបត្តិការឡើងវិញ។

ចំណុចលេចធ្លោមួយគឺឧស្សាហកម្មវាយនភណ្ឌនិងសម្លៀកបំពាក់ ដោយមានសហគ្រាសជាង ២៥០ អង្គភាព ដែលបានដាក់ចេញគោលដៅកំណើនពី ១០% ដល់ ១៥% នៅក្នុងឆ្នាំ ២០២៦។ បច្ចុប្បន្ននេះ បណ្ដាសហគ្រាសនៅតែរក្សាបាននូវការបញ្ជាទិញពីទីផ្សារប្រពៃណីដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន និងពង្រីកទៅកាន់ទីផ្សារថ្មីៗដូចជាអូស្ត្រាលី កូរ៉េខាងត្បូង និងមជ្ឈិមបូព៌ា។ លោក Pham Xuan Hong ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់និងប៉ាក់ទីក្រុងហូជីមិញ បានមានប្រសាសន៍ថា៖

“ឥឡូវនេះ ការបញ្ជាទិញគឺខុសពីមុន ដែលតម្រូវឱ្យមានការរចនាច្នៃប្រឌិតជាងមុន។ សម្រាប់ការបញ្ជាទិញតែមួយ អតិថិជនទាមទារការរចនា និងសម្ភារៈផ្សេងៗគ្នាជាច្រើន។ ពីមុន ការបញ្ជាទិញធំមួយមានការរចនាតែមួយប៉ុណ្ណោះ។ ឥឡូវនេះ ដៃគូចង់បានដូច្នេះដើម្បីទាក់ទាញអតិថិជន”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.