ព័ត៍មាន

សហគ្រាសវាយនភណ្ឌកាត់ដេរ ចាប់ផ្តើមឆ្នាំថ្មី

សហគ្រាសវាយនភណ្ឌកាត់ដេរ ចាប់ផ្តើមឆ្នាំថ្មី

(VOVWORLD) - បន្ទាប់ពីថ្ងៃឈប់សម្រាក បុណ្យតេតប្រពៃណី ឆ្នាំ ម្សាញ់ សប្តស័ក ២០២៥ នាថ្ងៃទី ៣ ខែកុម្ភៈ សហគ្រាសវាយនភ័ណ្ឌកាត់ដេរបានចាប់ផ្តើមផលិតកម្មឡើងវិញ។ យោងតាមលោក Pham Tien Lam អគ្គនាយកសាជីវកម្ម Duc Giang - JSC (វាយនភ័ណ្ឌ Duc Giang) បានឲ្យដឹងថា ឆ្នាំនេះ វាយនភ័ណ្ឌ Duc Giang បានផ្តោតលើការកែលម្អផលិតកម្ម បង្កើនផលិតភាពការងារ សំដៅបង្កើនតម្លៃនាំចេញចំនួន ១០% បើធៀបនឹងឆ្នាំមុន ឈានដល់ ៨៨ - ៩០ លានដុល្លារអាមេរិក។

នៅសាជីវកម្ម May 10 កម្មករ និយោជិតចំនួន ១២.០០០នាក់ ក្នុងពេលដំណាលគ្នាបានចាប់ផ្តើមថ្ងៃធ្វើការដំបូងនៃឆ្នាំថ្មី ជាមួយនឹងការប្តេជ្ញាចិត្តដើម្បីបំពេញឱ្យបានល្អឥតខ្ចោះនូវគោលដៅនិងផែនការដែលបានដាក់ចេញ។ យោងតាមលោក Than Duc Viet ឆ្នាំនេះ May 10 បានកំណត់គោលដៅកំណើនជាង ១០%៖ “បន្ទាប់ពីពិធីបើកដំណើរការឆ្នាំថ្មីនៃសាជីវកម្ម May 10 កម្មករទាំងអស់បានផ្តោតលើការងារដើម្បីធានាថាការបញ្ជាទិញនឹងត្រូវបានបង្ហើយនៅថ្ងៃព្រហស្បតិ៍នាសប្តាហ៍នេះ។ សារជីវកម្ម May 1០ កំណត់គោលដៅកំណើននៅឆ្នាំ ២០២៥ ច្រើនជាង ១០% បើធៀបនឹងកំណើនកាលពីឆ្នាំមុន។ ជាមួយនឹងការចាប់ផ្តើមនៃនិទាឃរដូវថ្មី និងសញ្ញាវិជ្ជមានជាច្រើន យើងជឿជាក់ថាយើងនឹងសម្រេចបាននូវគោលដៅដែលបានដាក់ចេញ”។

លោក Than Duc Viet អគ្គនាយកសារជីវកម្ម May 10 ថ្លែងក្នុងពិធីបើកដំណើរការឆ្នាំថ្មី។ រូបថត៖ baotintuc.vn

នៅរោងចក្រសូត្រ Hoa Xa នៃសាជីវកម្មវាយនភណ្ឌ និងកាត់ដេរ Nam Dinh អគ្គនាយកក្រុមហ៊ុនវាយនភណ្ឌ និងកាត់ដេរវៀតណាម លោក Cao Huu Hieu បានចុចប៊ូតុងដើម្បីចាប់ផ្តើមឆ្នាំថ្មី និងផ្តល់ជូនអំណោយបុណ្យតេត ដើម្បីលើកទឹកចិត្តដល់កម្មករដែលបានចូលធ្វើការវិញផងដែរ៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.