ព័ត៍មាន

សហរដ្ឋអាមេរិកចេញបទបញ្ជាហាមចូលអាមេរិកចំពោះ ពលរដ្ឋមកពីប្រទេសចំនួន១២

សហរដ្ឋអាមេរិកចេញបទបញ្ជាហាមចូលអាមេរិកចំពោះ ពលរដ្ឋមកពីប្រទេសចំនួន១២

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ៤ មិថុនា បានចុះហត្ថលេខាលើបទបញ្ជាមួយដែលហាមឃាត់ពលរដ្ឋមក ពីប្រទេសចំនួន ១២ ចូលក្នុងសហរដ្ឋអាមេរិក និង រឹតបន្តឹងពលរដ្ឋមកពីប្រទេសចំនួន ៧ ផ្សេងទៀត។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា បទបញ្ជានេះគឺដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍ក៏ដូចជាការពារប្រជាជនអាមេរិកផងដែរ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (រូបថត៖ រ៉យទ័រ)

ប្រទេសដែលត្រូវបានហាមឃាត់រួមមាន អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ អេក្វាទ័រហ្គីណេ អេរីទ្រា ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ ការហាមប្រាមទាំងស្រុងនឹងចូលជាធរមានចាប់ពីម៉ោង ០:០១ ថ្ងៃទី ៩ ខែមិថុនា។ សហរដ្ឋអាមេរិកក៏នឹងដាក់កំហិតយ៉ាងតឹងរ៉ឹងលើពលរដ្ឋមកពីប្រទេសប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តូមិននីស្ថាន និងវ៉េណេស៊ុយអេឡាផងដែរ។

កន្លងមក ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានចេញបទបញ្ជាប្រតិបត្តិមួយក្នុងខែមករា ឆ្នាំ ២០១៧ ដោយហាមប្រាមការចូលរបស់ពលរដ្ឋនៃប្រទេសចំនួន ៧  គឺអ៊ីរ៉ាក់ ស៊ីរី អ៊ីរ៉ង់ ស៊ូដង់ លីប៊ី សូម៉ាលី និងយេម៉ែន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.