ព័ត៍មាន

សហរដ្ឋអាមេរិកចង់ឱ្យរុស្ស៊ីកំណត់លក្ខខណ្ឌសម្រាប់ដំណោះស្រាយដើម្បីបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន

សហរដ្ឋអាមេរិកចង់ឱ្យរុស្ស៊ីកំណត់លក្ខខណ្ឌសម្រាប់ដំណោះស្រាយដើម្បីបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន

(VOVWORLD) - កាលពីថ្ងៃទី២៤ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងថា សេតវិមានចង់បើកកិច្ចប្រជុំមួយទៀតជាមួយអ្នកចរចារុស្ស៊ី ដើម្បីស្នើឲ្យក្រុងម៉ូស្គូកំណត់លក្ខខណ្ឌសម្រាប់ការយល់ព្រមបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូបថត៖ REUTERS/TTXVN)

រដ្ឋមន្ត្រីការបរទេស Rubio បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែនាំទាំងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ មកកាន់តុចរចា ដោយចាប់ផ្តើមពីរុស្ស៊ី។ ជាលទ្ធផល អាមេរិកបានជួបជាមួយតំណាងរុស្ស៊ីកាលពីសប្តាហ៍មុន។ បើតាមលោក Rubio ភាគីរុស្ស៊ីបានឆ្លើយតបថានឹងយល់ព្រមក្រោមលក្ខខណ្ឌសមស្រប។ រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា ចាប់តាំងពីភាគីទាំងពីរមិនទាន់បានពិភាក្សាអំពីលក្ខខណ្ឌទាំងនោះ ជំហានបន្ទាប់ គឺសម្រាប់ប្រទេសទាំងពីរជួបគ្នាម្តងទៀតនៅពេលណាមួយ ដើម្បី គូសបញ្ជាក់ពីលក្ខខណ្ឌដែលទីក្រុងម៉ូស្គូត្រូវការ សំដៅបញ្ចប់ជម្លោះ។ លើសពីនេះ ទីក្រុងវ៉ាស៊ីនតោនក៏នឹងពិភាក្សាលើលក្ខខណ្ឌជាមួយក្រុងគៀផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.