ព័ត៍មាន

សហរដ្ឋអាមេរិកនាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម

សហរដ្ឋអាមេរិកនាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម

(VOVWORLD) - យោងតាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ក្នុងរយៈពេល ៦ ខែដើមឆ្នាំ នេះ ផលិតកម្មកសិកម្មមានស្ថិរភាពជាមួយនឹងទំហំនាំចេញសរុបជិត ៣៤ ពាន់លាន ដុល្លារអាមេរិក ដែលក្នុងនោះសហរដ្ឋអាមេរិកបាននាំមុខទីផ្សារនាំចូលកសិ-រុក្ខា-ជលផលរបស់វៀតណាម ដោយមានចំណែកទីផ្សារជាង ២១% តាមពីក្រោយដោយ ប្រទេសចិន និងជប៉ុន។

វិស័យកសិកម្មកំពុងពង្រីកទីផ្សារ និងធ្វើពិពិធកម្មផលិតផលនាំចេញ។ (រូបថត៖ Vietnam+)
ក្នុងឆមាសទី ១ នៃឆ្នាំនេះ ផ្នែកកសិកម្ម និងបរិស្ថានបានកត់ត្រាកំណើនជាវិជ្ជ មាននៃទំនិញកសិ-រុក្ខា-ជលផលដ៏ សំខាន់ៗជាច្រើនមុខ។ បើប្រៀបធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន តម្លៃប៉ាន់ស្មាននៃការនាំចេញកសិ-រុក្ខា-ជលផលរបស់ វៀតណាមក្នុងឆមាសទីមួយនៃឆ្នាំនេះ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបានកើនឡើង ១៦%; ប្រទេសចិនធ្លាក់ចុះ ០,៧%; ប្រទេសជប៉ុនកើនឡើង ២៥,៥%។ លោក Tran Gia Long អនុប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម និងបរិស្ថាន មានប្រសាសន៍ថា៖
“នៅក្នុងខែកក្កដា និង ៦ ខែចុងឆ្នាំនេះ ផ្នែកទាំងមូលនឹងអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្ត និងសេចក្ដីសន្និដ្ឋានរបស់មជ្ឈិម ក៏ដូចជាយុទ្ធ សាស្ត្រ កម្មវិធី គម្រោង ផែនការមេ និងផែនការអភិវឌ្ឍន៍ក្នុងវិស័យនានា។ ជាពិសេស ផែនការរបស់ក្រសួង អំពីការអនុវត្តគោលដៅកំណើននៃផ្នែកទាំងមូល និងទំហំ នាំចេញ ៦៥ ពាន់លានដុល្លារអាមេរិកសម្រាប់ពេញមួយឆ្នាំ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.