ព័ត៍មានសហរដ្ឋអាមេរិកនិងចិនដាក់ចេញគោលដៅពន្យាពេលការផ្អាកដាក់ពន្ធគ្នាទៅវិញទៅមក
សហរដ្ឋអាមេរិកនិងចិនដាក់ចេញគោលដៅពន្យាពេលការផ្អាកដាក់ពន្ធគ្នាទៅវិញទៅមក
ថ្ងៃពុធ, 17:20, 30/07/2025
VOV5
(VOVWORLD) - សហរដ្ឋអាមេរិក និងចិនកាលពីថ្ងៃទី ២៩ កក្កដា បានឯកភាពបន្តការចរចាលើ ការពន្យាពេលកិច្ចព្រមព្រៀងស្ដីពីការផ្អាកដាក់ពន្ធគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចប្រជុំ រយៈពេលពីរថ្ងៃនៅទីក្រុង Stockholm ប្រទេសស៊ុយអែត សំដៅសម្រេចបានកិច្ចព្រម ព្រៀងពាណិជ្ជកម្មមុនកាលកំណត់ថ្ងៃទី ១២ ខែសីហា។
នាវាដឹកទំនិញចិន ចូលចតនៅកំពង់ផែ Long Beach នៅ Los Angeles សហរដ្ឋអាមេរិក។ (រូបថត៖ THX/TTXVN) |
ជុំចរចាសេដ្ឋកិច្ចនិងពាណិជ្ជកម្មថ្មីបំផុតរវាងអាមេរិក និងចិន ដឹកនាំដោយឧប នាយករដ្ឋមន្ត្រីចិន លោក He Lifeng និងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent។ ទោះបីជាភាគីទាំងពីរ មិនបានបញ្ចេញព័ត៌មានលម្អិតណាមួយពីជុំចរចា រយៈពេលពីរថ្ងៃនេះទេ ប៉ុន្តែភាគីអាមេរិកបានបញ្ជាក់ថា ជុំចរចារនេះជាមួយចិន “មានលក្ខណៈស្ថាបនា” យ៉ាងខ្លាំង។
យោងតាមកិច្ចព្រមព្រៀងដែលសម្រេចបាននៅទីក្រុងហ្សឺណែវ (ស្វីស) កាលពី ខែឧសភាកន្លងទៅ សហរដ្ឋអាមេរិក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេ បំផុតទាំងពីរលើពិភពលោក បានព្រមព្រៀងគ្នាផ្អាកការដាក់ពន្ធ ៣០% របស់អាមេរិក លើទំនិញចិន ខណៈដែលចិនផ្អាកការដាក់ពន្ធសងសឹក ១០% លើទំនិញអាមេរិកក្នុង រយៈពេល ៩០ ថ្ងៃ។ កិច្ចព្រមព្រៀងនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី ១២ ខែសីហា ប៉ុន្តែ មានសញ្ញាជាច្រើនបង្ហាញថា ភាគីទាំងពីរកំពុងមានបំណងចង់ពន្យាពេលកិច្ចព្រម ព្រៀងនេះសម្រាប់រយៈពេល ៩០ ថ្ងៃទៀត៕