ព័ត៍មាន

សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១០០% លើបន្ទះ​ឈីបនិងគ្រឿងអេឡិចត្រូនិកដែលនាំចូល

សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១០០% លើបន្ទះ​ឈីបនិងគ្រឿងអេឡិចត្រូនិកដែលនាំចូល

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ៦ ខែសីហាបានប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១០០% លើបន្ទះឈីប និងសារធាតុ semiconductors ដែលនាំចូលមកសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុង Washington, D.C។ រូបភាព៖ THX/TTXVN

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកប្រធានាធិបតី Donald Trump បានលើកទឹកចិត្តក្រុមហ៊ុនបច្ចេកវិទ្យាឱ្យផលិតនៅសហរដ្ឋអាមេរិក ដើម្បីជៀសវាងការជាប់ពន្ធ។ លោកប្រធានាធិបតី Donald Trump បានឲ្យដឹងថា ពន្ធ ១០០% នឹងត្រូវបានអនុវត្តន៍លើផលិតផលបន្ទះឈីប និងសារធាតុ semiconductor ទាំងអស់ដែលនាំចូលមកសហរដ្ឋអាមេរិក។ ប៉ុន្តែ ប្រសិនបើប្រទេសនានាប្តេជ្ញាសាងសង់ ឬកំពុងសាងសង់រោងចក្រនៅសហរដ្ឋអាមេរិក ដូចដែលក្រុមហ៊ុនជាច្រើនកំពុងអនុវត្តន៍ ពួកគេនឹងមិនត្រូវបង់ពន្ធឡើយ។ ប្រសិនបើដោយហេតុផលមួយចំនួនដែលក្រុមហ៊ុនមួយបានសន្យាប៉ុន្តែមិនអនុវត្តន៍ដូច្នេះទេ ពួកគេនឹងត្រូវបង់ពន្ធនៅពេលក្រោយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.