ព័ត៍មាន

សហរដ្ឋអាមេរិកអាចដាក់ពន្ធ​ជាង ១០% លើប្រទេសយ៉ាងហោចណាស់ ១០០

សហរដ្ឋអាមេរិកអាចដាក់ពន្ធ​ជាង ១០% លើប្រទេសយ៉ាងហោចណាស់ ១០០

(VOVWORLD) - ថ្លែងទៅកាន់សារព័ត៌មានកាលពីថ្ងៃទី ១៥ ខែកក្កដា ប្រធានាធិបតីអាមេរិក Donald Trump បានឲ្យដឹងថា អត្រាពន្ធរួមលើសពី ១០% អាចត្រូវបានដាក់ចំពោះទំនិញនាំចូលពីប្រទេសយ៉ាងហោចណាស់ ១០០ប្រទេស។

យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ប្រទេសភាគច្រើនដែលទទួលរងអត្រាពន្ធ ១០% មានទីតាំងនៅទ្វីបអាហ្រ្វិក និងតំបន់ការាបៀន ដែលមានពាណិជ្ជកម្មតិចតួចជាមួយសហរដ្ឋអាមេរិក ហើយមិនរួមចំណែកច្រើនដល់ការដោះស្រាយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនោះទេ។

ប្រធានាធិបតីអាមេរិក Donald Trump ថ្លែងនៅសេតវិមាន។ រូបថត៖ THX/TTXVN

នាប៉ុន្មានថ្ងៃកន្លងទៅ លោក ប្រធានាធិបតី Donald Trump បានផ្ញើលិខិតជូនដំណឹងពីអត្រាពន្ធបដិការបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចំនួន ២៥ ជាមួយនឹងថ្ងៃផុតកំណត់គឺថ្ងៃទី ១ ខែសីហា សម្រាប់ប្រទេសទាំងនេះធ្វើការចរចា និងឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី ១៥ ខែកក្កដា លោក Trump បានឲ្យដឹងថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌូនេស៊ី តាមនោះ អត្រាពន្ធបដិការបស់សហរដ្ឋអាមេរិកចំពោះប្រទេសនេះ នឹងត្រូវបានកាត់បន្ថយពី ៣២% មកត្រឹម ១៩%។ ជាថ្នូរទៅវិញ ឥណ្ឌូណេស៊ីនឹងយកពន្ធ០%លើទំនិញអាមេរិក ហើយអាមេរិកមានសិទ្ធិជ្រៀតចូលទីផ្សារឥណ្ឌូណេស៊ីទាំងស្រុង។ លើសពីនេះ ប្រទេសឥណ្ឌូនេស៊ីក៏បានសន្យាទិញថាមពលចំនួន ១៥ ពាន់លានដុល្លារ ផលិតផលកសិកម្មចំនួន ៤.៥ ពាន់លានដុល្លារ និងយន្តហោះ Boeing ចំនួន ៥០ គ្រឿង ដែលភាគច្រើនជាយន្តហោះ Boeing ៧៧៧ ពីសហរដ្ឋអាមេរិក៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.