ព័ត៍មាន

ស៊ីរី និងអ៊ីស្រាអែល ​យល់​ព្រមលើ​បទឈប់បាញ់​​​ដែល​សម្របសម្រួល​ដោយសហរដ្ឋ​​អាមេរិក​

ស៊ីរី និងអ៊ីស្រាអែល ​យល់​ព្រមលើ​បទឈប់បាញ់​​​ដែល​សម្របសម្រួល​ដោយសហរដ្ឋ​​អាមេរិក​

(VOVWORLD) - មេដឹកនាំបណ្ដោះអាសន្នស៊ីរី លោក Ahmed al-Sharaa និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានយល់ព្រមលើបទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទួរគី លោក Tom Barrack នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា។ យោងតាមលោក Barrack កិច្ចព្រមព្រៀងនេះបានទទួលការគាំទ្រពីប្រទេសទួរគី ដែលគាំទ្ររដ្ឋាភិបាលបណ្តោះអាសន្ននៅក្នុងប្រទេសស៊ីរី ក៏ដូចជាប្រទេសជិតខាងហ្ស៊កដានីផងដែរ។ លោក Barrack បានអំពាវនាវដល់ក្រុមជនជាតិ Druze, Bedouin និង Sunnis ឱ្យ "ទម្លាក់សព្វាវុធ ហើយរួមជាមួយក្រុមជនជាតិភាគតិចផ្សេងទៀត កសាងអត្តសញ្ញាណស៊ីរីថ្មី ប្រកបដោយសន្តិភាពនិងវិបុលភាព ជាមួយប្រទេសជិតខាង"។

ទីស្នាក់ការកណ្តាលនៃបញ្ជាការដ្ឋានកងទ័ពស៊ីរីនៅទីក្រុង Damascus ត្រូវបានបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដោយកងកម្លាំងអាកាសអ៊ីស្រាអែល ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN

មុននោះ នាថ្ងៃទី ១៦ ខែកក្កដា អាមេរិកបានប្រកាសកិច្ចព្រមព្រៀងមួយ ដែលស៊ីរីដកកងទ័ពចេញពីទីក្រុង Sweida ដែលជាតំបន់ប្រមូលផ្តុំជនជាតិភាគតិច Druze នៅភាកខាងត្បូងប្រទេសស៊ីរី។ មេដឹកនាំបណ្តោះអាសន្នស៊ីរី លោក Ahmed al-Sharaa បានឲ្យដឹងថា កិច្ចព្រមព្រៀងផ្សះផ្សាបានជួយទប់ស្កាត់ "ការឡើងជណ្ដើរទ្រង់ទ្រាយធំ" ជាមួយអ៊ីស្រាអែល។ ទោះជាយ៉ាងណាក៏ដោយ ដោយចោទប្រកាន់ចនជាតិ Druze ពីបទរំលោភលើកិច្ចព្រមព្រៀង ការិយាល័យមេដឹកនាំបណ្តោះអាសន្នបានសន្យាថា នឹងដាក់ពង្រាយកងកម្លាំងថ្មីទៅកាន់តំបន់នេះ ដើម្បីការពារការប៉ះទង្គិចបន្ថែមទៀត ហើយបានអំពាវនាវឱ្យ "ភាគីទាំងអស់អនុវត្តភាពអត់ធ្មត់ និងវិចារណញ្ញាណ"៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.