ព័ត៍មាន

ស៊ីរីបញ្ជាក់ទំនាក់ទំនងយុទ្ធសាស្ត្រជិតស្និទ្ធជាមួយរុស្ស៊ី

ស៊ីរីបញ្ជាក់ទំនាក់ទំនងយុទ្ធសាស្ត្រជិតស្និទ្ធជាមួយរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ១២ ខែកុម្ភៈ ការិយាល័យប្រធានាធិបតីស៊ីរីបានឲ្យដឹង ថា ប្រធានាធិបតី លោក Ahmed Al-Sharaa បានសង្កត់ធ្ងន់លើទំនាក់ទំនងយុទ្ធសាស្ត្រជិតស្និទ្ធជាមួយរុស្ស៊ីនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។

ប្រធានាធិបតីស៊ីរីលោក Ahmed Al-Sharaa បានបញ្ចាក់ថា ទំនាក់ទំនងយុទ្ធសាស្ត្រជិតស្និទ្ធជាមួយរុស្ស៊ី ក៏ដូចជាការរាក់ទាក់របស់ប្រទេសស៊ីរីចំពោះគ្រប់ភាគី ដើម្បីផលប្រយោជន៍ប្រជាជនស៊ីរី ដើរទន្ទឹមនឹងការពង្រឹងសន្តិសុខស៊ីរី។

ប្រធានាធិបតីស៊ីរី លោក Ahmed Al-Sharaa ។ រូបថត៖ រ៉យទ័រ

យោងតាមវិមានក្រឹមឡាំង លោកប្រធានាធិបតី Vladimir Putin បានជូនពរលោកប្រធានាធិបតី Ahmed Al-Sharaa ទទួលបានជោគជ័យក្នុងការដោះស្រាយភារកិច្ចដែលថ្នាក់ដឹកនាំថ្មីត្រូវប្រឈមមុខ ដោយផលប្រយោជន៍របស់ប្រជាជនស៊ីរី។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់លើគោលជំហររបស់រុស្ស៊ីក្នុងការគាំទ្រឯកភាព អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសស៊ីរី។

នេះគឺជាកិច្ចសន្ទនាតាមទូរស័ព្ទលើកដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរចាប់តាំងពីអតីតប្រធានាធិបតីស៊ីរីលោក Bashar Al Assad ត្រូវបានផ្តួលរំលំកាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៤។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំងពីរបានយល់ព្រមរក្សាបណ្ដាញទាក់ទង។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.