ព័ត៍មាន

សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១៧ ស្តីពីសមុទ្រខាងកើត៖ “សាមគ្គីភាពក្នុងភាពមិនប្រាកដប្រជា”

សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១៧ ស្តីពីសមុទ្រខាងកើត៖ “សាមគ្គីភាពក្នុងភាពមិនប្រាកដប្រជា”

(VOVWORLD) - ដោយប្រធានបទ “សាមគ្គីភាពក្នុងភាពមិនប្រាកដប្រជា” សិក្ខាសាលាវិទ្យា សាស្ត្រអន្តរជាតិលើកទី ១៧ ស្តីពីសមុទ្រខាងកើត ដោយវិទ្យាស្ថានការទូតវៀតណាម និងបណ្ដាភ្នាក់ងារដៃគូសម្របសម្រួលរៀបចំឡើង បានបើកនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា នៅទីក្រុងដាណាំង។

សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិលើកទី ១៧ ស្តីពីសមុទ្រខាងកើត។ (រូបថត៖ VOV)
សិក្ខាសាលានេះបានទាក់ទាញការចូលរួមពីវាគ្មិនជិត ៥០នាក់ ដែលជាអ្នកជំនាញឈានមុខគេ និងមានកិត្យានុភាពនៅក្នុងប្រទេសវៀត ណាម និងអន្តរជាតិ; ប្រតិភូ និងឯកអគ្គរដ្ឋទូតជាង ៣០០ នាក់ មកពីប្រទេស និង ដែនដីជិត ៤០ និងប្រតិភូជាង ២០០នាក់ បានចុះឈ្មោះចូលរួមតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។
ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី៣ និងទី៤ ខែវិច្ឆិកា សិក្ខាសាលានេះបាន ផ្តោតការពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត យុទ្ធសាស្ត្រ និងការប្រកួត ប្រជែងរបស់មហាអំណាចធំៗ និន្នាការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាសមុទ្រ តួនាទីដឹកនាំ របស់អាស៊ាន និងសារៈសំខាន់នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ សម្រាប់ស្ថិរភាពនៅសមុទ្រ។  
លោកបណ្ឌិត Nguyen Manh Cuong អនុរដ្ឋ មន្ត្រីក្រសួងការបរទេសវៀតណាម ថ្លែងសុន្ទរកថាបើកសិក្ខាសាលា។ (រូបថត៖ VOV)
ថ្លែងសុន្ទរកថាបើកសិក្ខាសាលា លោកបណ្ឌិត Nguyen Manh Cuong អនុរដ្ឋ មន្ត្រីក្រសួងការបរទេសវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសប្រធានបទ សិក្ខាសាលាឆ្នាំនេះ គឺ "សាមគ្គីភាពក្នុងភាពមិនប្រាកដប្រជា" ដែលឆ្លុះបញ្ចាំងពី តថភាពសម័យកាល ព្រមទាំងក៏បង្ហាញពីសេចក្តីប្រាថ្នារួមផងដែរ។
“វៀតណាមលើកកំពស់សារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយទន្ទឹមនឹងនោះ រំលេចនូវតួនាទីស្នូលនៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ វៀតណាមសន្យា ដោះស្រាយជម្លោះដោយសន្តិវិធី កសាងទំនុកចិត្ត និងគ្រប់គ្រងភាពខុសគ្នាដោយ មានការទទួលខុសត្រូវ; ត្រៀមខ្លួនជាស្រេចសហការជាមួយដៃគូទាំងអស់ ដើម្បីធានា ថា តំបន់សមុទ្ររួមគឺជាសមុទ្រនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។ វៀតណាមមាន មោទនភាពដែលជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេចំនួន ៦០ ដែលបាន អនុម័តនិងផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងស្តីពីជីវៈចម្រុះនៅខាងក្រៅតំបន់យុត្តា ធិការជាតិ (BBNJ) ដែលបង្ហាញពីការសន្យាប្រកបដោយចីរភាពចំពោះច្បាប់អន្តរជាតិ និងពហុភាគីនិយមផងដែរ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.