ព័ត៍មាន

សិល្បករគឺជាអ្នកដែលថែរក្សានិងផ្សព្វផ្សាយប្រពៃណីស្នេហាជាតិនិងមោទនភាពជាតិ

សិល្បករគឺជាអ្នកដែលថែរក្សានិងផ្សព្វផ្សាយប្រពៃណីស្នេហាជាតិនិងមោទនភាពជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ មេសា សន្និសីទទូទាំងប្រទេសបូកសរុបរយៈពេល ៥០ ឆ្នាំនៃវិស័យអក្សរសាស្ត្រ និងសិល្បៈវៀតណាមបន្ទាប់ ពីការបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥-៣០ មេសា ២០២៥) បានប្រព្រឹត្តទៅនៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា (នៃទីក្រុងហាណូយ)។

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ quochoi.vn)

ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ អក្សរសាស្ត្រនិងសិល្បៈវៀតណាមបានអភិវឌ្ឍយ៉ាងខ្លាំងក្លា ដោយសម្រេចបាននូវសមិទ្ធិផលសំខាន់ៗ ចាប់ពីទ្រឹស្តី រហូតដល់ការអនុវត្តប្រកបដោយភាពច្នៃប្រឌិត វិធីសាស្ត្រផ្សព្វផ្សាយ និងនិន្នាការទទួលយក។ ដើម្បីបន្តលើកតម្កើងតួនាទី និងបេសកកម្មរបស់អក្សរសាស្ត្រ សិល្បៈ នាពេលខាងមុខ វៀតណាមត្រូវផ្តោតលើការកសាងអក្សរសាស្ត្រ និងសិល្បៈវៀតណាមជឿនលឿន ពោរពេញដោយអត្តសញ្ញាណជាតិ។

ប្រធានគណៈកម្មការឃោសនា និងចលនាមហាជនមជ្ឈឹម លោក Nguyen Trong Nghia អញ្ជើញដឹកនាំសន្និសីទ (រូបថត៖ quochoi.vn)

ប្រធានគណៈកម្មការឃោសនា និងចលនាមហាជនមជ្ឈឹម លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា៖  “ជាងពេលណាៗទាំងអស់ ជួរសិល្បករវៀត ណាមត្រូវបន្ត “ប្រកៀកស្មា” “ស្រុះចិត្តគំនិត” រួមគ្នាអនុវត្តបេសកកម្មដ៏ឧត្តុងឧត្តម និងការទទួលខុសត្រូវដ៏ធ្ងន់ប៉ុន្តែរុងរឿងចំពោះមាតុភូមិនិងប្រជាជន។ តាមរយៈស្នាដៃរបស់ខ្លួន  សិល្បករគឺជាអ្នកដែលបណ្តុះពន្លកគ្រាប់ពូជនៃភាពស្រស់ស្អាត ក្តីមេត្តា និងសេចក្តីសប្បុរស។ រក្សានិងផ្សព្វផ្សាយប្រពៃណីស្នេហាជាតិ មោទនភាពជាតិ ជំនឿ និងសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន និងមានសុភមង្គល”។

ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំការតាំងពិព័រណ៌ “៥០ឆ្នាំអក្សរសាស្ត្រ និងសិល្បៈវៀតណាមអមដំណើរជាមួយប្រទេសជាតិ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.