ព័ត៍មាន

ស្លូវ៉ាគីនិងហុងគ្រី ប្រឆាំងជំទាស់នឹងកញ្ចប់ទណ្ឌកម្មថ្មីរបស់ EU ប្រឆាំង​នឹងរុស្ស៊ី

ស្លូវ៉ាគីនិងហុងគ្រី ប្រឆាំងជំទាស់នឹងកញ្ចប់ទណ្ឌកម្មថ្មីរបស់ EU ប្រឆាំង​នឹងរុស្ស៊ី

(VOVWORLD) - ប្រទេសហុងគ្រី និងស្លូវ៉ាគី បន្តប្រឆាំងជំទាស់នឹងកញ្ចប់ទណ្ឌកម្មទី ១៨ របស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងរុស្ស៊ី ដោយលើកហេតុផលថា វិធានការនេះមិនត្រឹមតែប៉ះពាល់អវិជ្ជមានដល់សន្តិសុខថាមពលជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុបទៀតផង។ ការប្រឆាំងជំទាស់របស់ប្រទេសសមាជិកទាំងពីរនេះ ក៏ធ្វើឱ្យសហភាពអឺរ៉ុបស្ថិតក្នុងស្ថានភាពលំបាក នៅមុនកិច្ចប្រជុំកំពូលនៅចុងខែមិថុនា។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី ១៥ មិថុនា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានប្រកាសថា ប្រទេសនេះនឹងស្នើឲ្យពន្យារពេលបោះឆ្នោតលើកញ្ចប់ទណ្ឌកម្មលើកទី ១៨ របស់ EU ប្រឆាំងនឹងរុស្ស៊ីក្នុងកិច្ចប្រជុំបន្ទាប់របស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU)។ ស្លូវ៉ាគីនឹងមិនគាំទ្រកិច្ចខិតខំប្រឹងប្រែងសំដៅទៅលើប្រាក់ចំណូលរបស់រុស្ស៊ី លុះត្រាតែគណៈកម្មការអឺរ៉ុបផ្តល់ឱ្យប្រទេសនេះ នូវដំណោះស្រាយជាក់ស្តែង ឬកិច្ចខិតខំប្រឹងប្រែងដើម្បីជួយស្លូវ៉ាគីទប់ទល់នឹងវិបត្តិសន្តិសុខថាមពល បន្ទាប់ពីកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលទាំងស្រុងពីរុស្ស៊ី។

រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto ។ រូបថត៖ english.nv.ua

ទន្ទឹមនឹងនោះ នាថ្ងៃទី ១៥ ខែមិថុនា រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Péter Szijjártó ក៏បានរិះគន់យ៉ាងខ្លាំងចំពោះកញ្ចប់ទណ្ឌកម្មទី ១៨ ដែលស្នើឡើងដោយសហភាពអឺរ៉ុប (EU) ប្រឆាំងនឹងរុស្ស៊ី ដោយព្រមានថា ទណ្ឌកម្មនេះនឹងមិនត្រឹមតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់វិស័យថាមពលនៃប្រទេសហុងគ្រី និងស្លូវ៉ាគីប៉ុណ្ណោះទេ ថែមទាំងបំផ្លាញសេដ្ឋកិច្ចអឺរ៉ុបកណ្តាលទៀតផង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.