ព័ត៍មាន

សមាគមជនវៀតណាមនៅម៉ាឡេស៊ីឆ្ពោះទៅស្រុកកំណើត

សមាគមជនវៀតណាមនៅម៉ាឡេស៊ីឆ្ពោះទៅស្រុកកំណើត

(VOVworld) - នាថ្ងៃទី១០ មេសា ជនវៀតណាមជា ច្រើនកុះករនៅប្រទេសម៉ាឡេស៊ីបានចូលរួមជំនួបអំពី សភាពការណ៍ក្នុងប្រទេសនិងនៅសមុទ្រខាងកើត រៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅ ម៉ាឡេស៊ី។

ឯកអគ្គរដ្ឋទូត Pham Cao Phong ថ្លែងមតិនៅជំនួបនេះ (រូបថត៖Hoang Nhuong/Vietnam+)

(VOVworld) - នាថ្ងៃទី១០ មេសា ជនវៀតណាមជាច្រើនកុះករនៅប្រទេសម៉ាឡេស៊ី
បានចូលរួមជំនួបអំពីសភាពការណ៍ក្នុងប្រទេសនិងនៅ សមុទ្រខាងកើត រៀបចំឡើង
ដោយស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេ ស៊ី។នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅម៉ាឡេស៊ីលោក Pham Cao Phong បានជូនដំណឹងទៅដល់ជនរួមជាតិអំពី
ស្ថានភាពនយោបាយសេដ្ឋកិច្ច សង្គមលេចធ្លោក្នុងប្រទេស ជាពិសេសគឺការផ្ទេរ
ប្រគល់ថ្នាក់ដឹកនាំជាន់ខ្ពស់បាន ប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ។ទន្ទឹមនឹង
នោះគឺស្ថិរភាពនៃខឿនម៉ាក្រូ សេដ្ឋកិច្ចនៅពេលកំណើន GDP របស់វៀតណាម
កំពុងនាំមុខតំបន់អាស៊ី អាគ្នេយ៍។លោក Trinh Duc Hai អនុប្រធានគណៈកម្មាធិការ
ព្រំដែនជាតិបាន ជូនព័ត៌មានស្ដីអំពីបម្រែបម្រួលនាពេលថ្មីៗនេះទាក់ទិនដល់បញ្ហា
សមុទ្រ ខាងកើត។លោកបានឲ្យដឹងថា បើទោះបីក្នុងកាលៈទេសៈណាក៏ដោយ
បក្សនិង រដ្ឋវៀតណាមកំណត់ជានិច្ចថា ឯករាជ្យនយោបាយនិងបូរណភាពដែនដី
គឺជា ប្រការពិសិដ្ឋបំផុត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.