ព័ត៍មាន

សមាជិកសភាអាមេរិកអំពាវនាវបង្កើនសន្តិសុខនាវាចរណ៍នៅសមុទ្រខាងកើត

សមាជិកសភាអាមេរិកអំពាវនាវបង្កើនសន្តិសុខនាវាចរណ៍នៅសមុទ្រខាងកើត

(VOVworld) – នាថ្ងៃទី ២៧ មេសា បណ្ដាសមាជិក សភាអាមេរិកបានដាស់ តឿនរដ្ឋអំណាចប្រធានាធិបតី លោក Barack Obama បង្កើនការធានាសន្តិសុខ នាវាចរណ៍នៅសមុទ្រខាងកើតតាមរយៈការអនុវត្ត បន្ថែមសកម្មភាពយាមល្បាត ជុំវិញបណ្ដាប្រជុំជំលោះ នៅទីនេះ។​


សមាជិកសភាអាមេរិកអំពាវនាវបង្កើនសន្តិសុខនាវាចរណ៍នៅសមុទ្រខាងកើត (Image: VNA)

(VOVworld) – នាថ្ងៃទី ២៧ មេសា បណ្ដាសមាជិកសភាអាមេរិកបានដាស់
តឿនរដ្ឋអំណាចប្រធានាធិបតី លោក Barack Obama បង្កើនការធានាសន្តិសុខ
នាវាចរណ៍នៅសមុទ្រខាងកើតតាមរយៈការអនុវត្តបន្ថែមសកម្មភាពយាមល្បាត
 ជុំវិញបណ្ដាប្រជុំជំលោះនៅទីនេះ។​ តាមប្រធានគណៈកម្មាធិការកិច្ចការបរទេស
 ព្រឹទ្ធសមាជិកអាមេរិក លោក  Bob Corker បានឲ្យដឹងថា៖ បណ្ដាសកម្មភាព
យាមល្បាតនេះនឹងត្រូវបានដាក់ពង្រាយប្រចាំសប្តាហ៍និងប្រចាំខែ។ ក្នុងពេល
 នោះ ព្រឹទ្ធសមាជិករដ្ឋ Colorado លោក Cory Garder បានចាត់ទុកថា៖ ការដាក់
 ពង្រាយនាវាយាមល្បាតរបស់អាមេរិកនៅតំបន់សមុទ្រនេះក្នុងរយៈពេល ៣
 ខែ ម្តងគឺមិនគ្រប់គ្រាន់ទេដើម្បីផ្ញើរសារដ៏រឹងមាំដល់ចិន។ រីឯខ្លួនវិញ ព្រឹទ្ធសមា
ជិក  Robert Menendez បានចោទប្រកាន់ចិនកំពុងគ្រប់គ្រងតំបន់ ព្រមទាំង
គាំទ្រការ ដែលវ៉ាស៊ីនតោនមានគោលជំហររឹងមាំថែមទៀតចំពោះប៉េកាំង។
ថ្លែងមតិនៅ គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកនាថ្ងៃដដែល អនុរដ្ឋមន្ត្រីការ
បរទេសអាមេរិក លោក Anthony  Blinken ក៏បានឯកភាពជាមួយទស្សនៈថា៖
 អាមេរិកគប្បីដាក់ ពង្រាយនាវាយាមល្បាតជុំវិញតំបន់ជំលោះនៅសមុទ្រ
ខាងកើតប្រចាំខេ ជាពិសេគឺជុំវិញបណ្ដាកោះសិប្បនិមិត្តខុសច្បាប់របស់ចិន
នៅទីនេះ៕ 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.