ព័ត៍មាន

សម្ពោធបន្ទប់ទុកអនុស្សាវរីយ៍លោកប្រធានហូជីមិញជាមួយផ្នែកប្រេងឧស្ម័ន វៀតណាម - អាស៊ែបៃហ្សង់

សម្ពោធបន្ទប់ទុកអនុស្សាវរីយ៍លោកប្រធានហូជីមិញជាមួយផ្នែកប្រេងឧស្ម័ន វៀតណាម - អាស៊ែបៃហ្សង់

(VOVWORLD) - នាថ្ងៃទី ៨ ឧសភា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ អាស៊ែបៃហ្សង់ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកជំទាវ ង៉ោង ហ្វឿងលី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមពិធីសម្ពោធបន្ទប់ទុកអនុស្សាវរីយ៍លោកប្រធានហូជីមិញជាមួយផ្នែកប្រេងស្ម័នវៀតណាម - អាស៊ែបៃហ្សង់ នៅសាកលវិទ្យាល័យប្រេងឧស្ម័ននិងឧស្សាហកម្មជាតិអាស៊ែបៃហ្សង់ នៅរដ្ឋធានី Baku។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងលោកជំទាវ ង៉ោង ហ្វឿងលី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមពិធីសម្ពោធបន្ទប់ទុកអនុស្សាវរីយ៍លោកប្រធានហូជីមិញជាមួយផ្នែកប្រេងស្ម័នវៀតណាម - អាស៊ែបៃហ្សង់។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា ទំនាក់ទំនងមិត្ត ភាពប្រពៃណីល្អប្រសើររវាងវៀតណាម និង អាស៊ែបៃហ្សង់ ត្រូវបានចាក់គ្រឹះចាប់តាំងពី ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញទៅកាន់ អាស៊ែបៃហ្សង់ ក្នុងឆ្នាំ ១៩៥៩ ហើយត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃ ប្រទេសទាំងពីរ។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅពិធី។ (រូបថត៖ VOV)
“ការសម្ពោធបន្ទប់ទុកអនុស្សាវរីយ៍លោកប្រធានហូជីមិញ អគ្គមគ្គុទេសរបស់ បក្សកុម្មុយនិស្ត
វៀតណាម វីរៈបុរសរំដោះជាតិ មិត្តជិតស្និទ្ធរបស់ប្រជាជនស្រឡាញ់ សន្តិភាពលើពិភពលោក នៅសាកលវិទ្យាល័យប្រេងឧស្ម័ននិងឧស្សាហកម្មជាតិ អាស៊ែបៃហ្សង់ មានអត្ថន័យដ៏ធំធេង ដែលបង្ហាញពីសេចក្តីស្រឡាញ់របស់ប្រជាជន អាស៊ែបៃហ្សង់ ចំពោះលោកប្រធានហូជីមិញ ហើយរួមចំណែករឹតបន្តឹងទំនាក់ទំនងមិត្ត ភាពប្រពៃណីរវាងប្រទេសទាំងពីរផងដែរ។ ខ្ញុំស្នើឲ្យសាកលវិទ្យាល័យប្រេងឧស្ម័ននិង ឧស្សាហកម្មជាតិអាស៊ែបៃហ្សង់ បន្តបណ្តុះបណ្តាលឲ្យវៀតណាមនូវនិស្សិត និងអ្នក ស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់ ដោយមានសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេក ទេសក្នុងវិស័យប្រេងឧស្ម័ន ថាមពល សក្តិសមនឹងភាពជាដៃគូយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.