ព័ត៍មាន

សម្របខ្លួនប្រកបដោយភាពបត់បែន និងមានប្រសិទ្ធភាពចំពោះស្ថានភាពជាក់ស្តែង ដើម្បីសម្រេចបានកំណើន ៨,៣-៨,៥%

សម្របខ្លួនប្រកបដោយភាពបត់បែន និងមានប្រសិទ្ធភាពចំពោះស្ថានភាពជាក់ស្តែង ដើម្បីសម្រេចបានកំណើន ៨,៣-៨,៥%

(VOVWORLD) - នេះជាប្រសាសន៍បញ្ជាក់អះអាងរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមដែលបានធ្វើឡើងនាថ្ងៃទី ៤ ខែសីហា នៅទីក្រុងហាណូយ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គម (រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភារកិច្ច និងដំណោះស្រាយសំខាន់ៗ របកគំហើញក្នុងវិស័យផ្សេងៗ ដើម្បីបន្តជំរុញកំណើនប្រពៃណីនិងជំរុញកម្លាំងចលករសម្រាប់កំណើនថ្មី។  ទន្ទឹមនឹងនោះ ដំណើរការដោយរលូនអាជ្ញាធរមូលដ្ឋានពីរកម្រិត កាត់បន្ថយបែបបទរដ្ឋបាល លើកកម្ពស់វិមជ្ឈការ និងវិសហមជ្ឈការ ដើរទន្ទឹមនឹងការបែងចែកធនធាន ពង្រឹងអធិការកិច្ច និងការត្រួតពិនិត្យ។ រួមជាមួយគ្នានោះ រៀបចំឱ្យបានល្អនូវសកម្មភាពអបអរសាទរខួបលើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា; រៀបចំសម្រាប់ឆ្នាំសិក្សាថ្មី; អភិវឌ្ឍ ន៍និងអនុវត្តន៍គម្រោងដើម្បីការពារ និងទប់ទល់នឹងការរអិលបាក់ដី គ្រោះរាំងស្ងួត និងទឹកជំនន់នៅតំបន់ព្រៃភ្នំភាគខាងជើង និងដីសណ្ដទន្លេ Cuu Long...។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP/Nhat Bac)

ក្នុងកិច្ចប្រជុំនេះផងដែរ របាយការណ៍បានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមបានបន្តរក្សានិន្នាការវិជ្ជមាន ដោយបង្កើតមូលដ្ឋានដើម្បីខិតខំសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំពី ៨,៣-៨,៥%។ សេដ្ឋកិច្ចបន្ត កើនឡើង ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពជាមូលដ្ឋាន អតិផរណាស្ថិតក្រោមការគ្រប់គ្រង សមតុល្យសំខាន់ៗត្រូវបានធានា  សូចនាករសំខាន់ៗជាច្រើនមានភាពល្អប្រសើរជាងខែមុន បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរកត់សម្គាល់ថា ការបញ្ជាទិញថ្មីបានកើនឡើងម្តងទៀត សន្ទស្សន៍អ្នក រគ្រប់គ្រងកាទិញ (PMI) នៅក្នុងខែកក្កដាបានឈានដល់ ៥២,៤ ពិន្ទុដែលជាខែដំបូងលើសពី ៥០ ពិន្ទុ ចាប់តាំងពីដើមត្រីមាសទីពីរមក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.