ព័ត៍មាន

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវការលះបង់ដ៏ធំធេងរបស់យុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវការលះបង់ដ៏ធំធេងរបស់យុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម

(VOVWORLD) - ប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវការពិតជាប្រវត្តិសាស្ត្រអំពីការលះបង់ដ៏បង្ហូរឈាមរបស់យុទ្ធជនស្ម័គ្រចិត្តវៀតណាមក្នុងបុព្វហេតុរំដោះជាតិ និងនាំប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

នាយករដ្ឋមន្ត្រីសម្តេចហ៊ុន ម៉ាណែត អញ្ជើញមានប្រសាសន៍ក្នុងកម្មវិធី (រូបថត៖ VOV)

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងពិធីរំលឹកខួបលើកទី៤៧ ឆ្នាំ នៃ ដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឈានឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដែលប្រព្រឹត្តទៅនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាយករដ្ឋមន្ត្រីសម្តេចហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ ប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវការពិតជាប្រវត្តិសាស្ត្រអំពីការលះបង់ដ៏បង្ហូរឈាមរបស់យុទ្ធជនស្ម័គ្រចិត្តវៀតណាមក្នុងបុព្វហេតុរំដោះជាតិ និងនាំប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ពិធីនេះបានប្រារព្វធ្វើឡើង ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងប្រតិភូចំនួន ១០០០នាក់ មកពីគ្រប់មូលដ្ឋាន និងស្ថាប័ននានានៃកម្ពុជា។ ខាងភាគីវៀតណាមមានការចូលរួមពីឧត្តមសេនីយឯក Vo Minh Luong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស; ឧត្តមសេនីយ៍ទោ Nguyen Van Long អនុរដ្ឋមន្ត្រីក្រសួងនគរបាល; អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang និងថ្នាក់ដឹកនាំស្ថាប័នមជ្ឈិម និងមូលដ្ឋាន ព្រមទាំងមេបញ្ជាការយោធភូមិភាគពាក់ព័ន្ធមួយចំនួន។ ក្នុងពិធីនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖

“បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម ក៏បានជួយកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការកសាង អភិវឌ្ឍប្រទេសផងដែរ។ នេះជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលប្រជាជននៃប្រទេសយើងទាំងពីរត្រូវយល់ឱ្យច្បាស់”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.